ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនេសាទម្នាក់ធ្វើរឿងមួយស្មានមិនដល់ បន្សល់ទុក​កូន​តូច​ៗ២​នាក់​ឱ្យ​​កំព្រា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​ស​ម្រ​ច​ចិត្ត​បញ្ចប់​ជី​វីត​ដោយយកខ្សែ​ចង​ភ្ជាប់នឹង​ដើមឈើ​ បន្ទាប់​ពី

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​ស​ម្រ​ច​ចិត្ត​បញ្ចប់​ជី​វីត​ដោយយកខ្សែ​ចង​ភ្ជាប់នឹង​ដើមឈើ​ បណ្តាល​ឱ្យបាត់បង់ជីវិត បន្ទាប់​ពី​ប្រពន្ធ​រត់​ចោល​ប្រមាណ​៣​ខែ​មក​ហើយ ​បន្សល់​ទុក​កូនប្រុស​តូច​ៗ​ពីរ​នាក់​ឲ្យ​នៅ​កំព្រា​​។

ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើ.ល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ​ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​តំបន់​មិន​រៀបរយ​ជាប់មាត់​ទន្លេ​ក្បាលជ្រោយ​ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​បុរសរងគ្រោះ​ឈ្មោះ​សុះ អា​ឡា​ហ្វី​ន ​អាយុ​៣២​ឆ្នាំ​ មុខរបរ​ជា​កម្មករ​នេសាទ​ រស់នៅ​តំបន់​មិន​រៀបរយ​តាម​មាត់ទន្លេ​ក្បាលជ្រោយ​ដែល​ត្រូវ​អាជ្ញាធរ ត្រូវ​រុះរើ​ចេញ ។

តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា បុរស​រងគ្រោះ​រូប​នោះ​បានយក​ខ្សែ​នីឡុង​ចងភ្ជាប់​ទៅ​នឹង​ដើម​អូយ​ម៉ូយ​ បណ្តាល​ឱ្យ​​បាត់​​បង់ជីវិត​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជា​ច្រើន​ខែ​មក​ហើយ ​បុរសរងគ្រោះ​​ខាងលើ​ទំ​នង​ជា​មាន​វិបត្តិ​ធ្ងន់​ធ្ងន់ មិន​ស្រូវ​និយាយ​ស្តី​ បន្ទាប់ពី​​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់ចោល​ បន្សល់​ទុក​កូនប្រុស​តូច​ៗ២​នាក់​អោយ​នៅ​មើលថែ​។ នៅ​ពេល​ទៀប​ភ្លឺ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរសរង​គ្រោះ​​រូប​នោះ​បាន​ដើរ​ចុះឡើង​នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ​លុះ​ក្រោយមក​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ប្រទះ​ឃើញ​បុរស​រងគ្រោះ​រូប​នោះ​​បញ្ចប់ជីវិតនៅលើ​ដើមអូយម៉ូយ​បាត់​ទៅ​ហើយ ​។ ​ភ្លាម​ៗនោះ​ ត្រូវ​បាន​​បងប្អូន​​ប្រជា​ពលរដ្ឋ​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា​នាំ​គ្នា​មក​កាត់​ខ្សែ​​ទម្លាក់​ស.ព​យក​មក​ដាក់​នៅ​រោង​នេសាទ ។​

​ក្រោយពេល​​ភ្ញាក់ផ្អើល​ សមត្ថកិច្ច បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហៅ​គ្រូពេទ្យ​មក​ធ្វើតេស្ត​កូ​វី​ដ លទ្ធផល​អវិជ្ជមាន ក៍បាន​ប្រគល់​ស.ព​ទៅ​អោយ​ក្រុម​គ្រូ​សារសាច់ញាតិ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ