ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ផលិតផល​ថ្មី​ចុង​ក្រោយ​សម្រាប់​បុរស​របស់​ស៊ូ​គូ​ប៊ូ​ស៊ុម​ក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស៊ូ​គូ​ប៊ូ​ស៊ុ (Shokubutsu) បាន​បង្ហាញ​ផលិតផល​ថ្មី​សម្រាប់​បុរស គឺ Shokubutsu Men កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សម្រាប់​សាធារណជន​ដែល​ដើរ​ទិញ​ទំនិញ​

រាជធានី​ភ្នំពេញ ៖ ស៊ូ​គូ​ប៊ូ​ស៊ុ (Shokubutsu) បាន​បង្ហាញ​ផលិតផល​ថ្មី​សម្រាប់​បុរស គឺ Shokubutsu Men កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សម្រាប់​សាធារណជន​ដែល​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​នេះ ។ Shokubutsu Men ត្រូវ​បាន​ផលិត​ឡើង​ដោយ​រូបមន្ត​ពិសេស​សម្រាប់​ប្រភេទ​ស្បែក​របស់​បុរស​ដែល​រួម​មាន ហ្វូ​ម​ដុស​ខ្លួន និង​ហ្វូ​ម​លាងមុខ ពិសេស​សម្រាប់​បុរស​ជាមួយ​រូបមន្ត​បំបាត់​ក្លិន​ខ្លួន និង​ការពារ​បាក់តេរី ។

ផលិតផល​ដែល​បង្ហាញ​នៅ​ក្នុង​ពេល​នោះ​រួម​មាន​ហ្វូ​ម​ដុស​ខ្លួន Shokubutsu Men មាន​រូបមន្ត​បំបាត់​ក្លិន​ខ្លួន និង​ផ្តល់​ថាមពល​ដល់​ស្បែក​ជាមួយ​ក្លិនក្រអូប​សម្រាប់​បុរស ។ Refresh Formula រូបមន្ត​ជួយ​ឱ្យ​ស្បែក​ស្រស់ស្រាយ និង​សកម្ម​ឡើង​វិញ​ជាមួយ​ក្លិន​ជី​អង្កាម​ដ៏​ក្រអូប​ត្រជាក់​ស្រស់ស្រាយ ។

សម្រាប់​ហ្វូ​ម​លាងមុខ​សម្រាប់​បុរស មាន​រូបមន្ត​កម្ចាត់​ជាតិ​ខ្លាញ់ ជួយ​បង្រួម​រន្ធ​ញើស បំបាត់​មុន និង​ធ្វើ​ឱ្យ​ស្បែក​មាន​ថាមពល ។ Refresh Formula រូបមន្ត​សម្អាត​បាន​ជ្រៅ​ជាមួយ​គ្រាប់​ស្វ៊ែរ​តូច​ល្អិត​ដែល​គ្មាន​សារធាតុ​គ្រើម ជួយ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់ស្រាយ​។ រូបមន្ត​ទាំង​ពីរ​ប្រភេទ​នេះ ជួយ​ឱ្យ​ស្បែក​ស្រស់​ស្អាត មាន​អនាម័យ ស័ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ក្រោយ​ពេល​លេង​កីឡា ៕