ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា ថ្លែងអំណរគុណ​អតិថិជន និង​ប្រកាស​ចេញ​សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៦

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អិន ស៊ី អិ​ច ហុងដា បាន​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អតិថិជន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ព្រម​ជាមួយនឹង​ការ​បើក​សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រី​ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អិន ស៊ី អិ​ច ហុងដា បាន​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អតិថិជន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ព្រម​ជាមួយនឹង​ការ​បើក​សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ។

ដូចដែល​លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា ហុងដា គឺជា​ម៉ាក​ផលិតផល​ម៉ូតូ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​ទាំងមូល ដោយ​បាន​ផ្តល់​ជូន​តែ​ផលិតផល​មានគុណ​ភាពល្អ​ជាមួយ​ការ​រចនា​ដ៏​ទំនើប​ទាន់សម័យ បច្ចេកវិទ្យា​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រប់​ស្រទាប់វណ្ណៈ​។ ការ​ពេញ​និយម​ទាំងនេះ បាន​មក​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​ពាសពេញ​ពិភពលោក​។ ដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា ប្រារព្ធ​ពិធីជប់លៀង​នេះ​ឡើង​សម្រាប់​លោក​អ្នក ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ដ៏​លើសលប់​នេះ ។  នៅ​ក្នុង​ចំណោម​ផលិតផល​ទាំងអស់​ហុងដា​ឌ្រី​ម គឺជា​ម៉ូ​ដែល ដែល​មានការ​ពេញ​និយម​ខ្ពស់​បំផុត ដោយ​មានការ​អភិវឌ្ឍន៍ និង​ផ្លាស់​ប្តូរ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន ។

ស្រប​តាម​ការ​អភិវឌ្ឍន៍​របស់​យើង ហុងដា បាន​នាំ​មក​នូវ​គ្រាប់ពេជ្រ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​លោក​អ្នក នោះ គឺ​ហុងដា​ឌ្រី​ម​ស៊េរី​ថ្មី​ឆ្នាំ​២០១៦ ក្រោម​គោល​គំនិត Beyond New Dream…a Shining Diamond ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន និង​សម្រាប់​អ្នក​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី​ឆ្នាំ​២០១៦ នឹង​នាំ​មក​ជូន​លោក​អ្នក​នូវ​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា ច​ង្ក្រៀ​ង​មុខ​បញ្ចេញ​ពន្លឺ​ចិញ្ចែងចិញ្ចាច ជាមួយ​ភ្លើង​ឌឺ​មី​ស្តាយ LED-Alpha , ច​ង្ក្រៀ​ង​ក្រោយ រចនា​ម៉ូ​ដ​ល្អ​ឥត​ខ្ចោះ ស្តាយ​ដូច​ម៉ូតូ​ស៊េរី​ទំនើប​, ផ្លា​ក​-​ក ល្អ ស័ក្តិសម​នឹង​ការ​រចនា​តួ​ម៉ូតូ​ថ្មី រាង​ត្រីកោណ​ដូច​គ្រាប់ពេជ្រ​ដ៏​ល្អ​ឥត​ខ្ចោះ , កុង​ទ័​រ​ទំនើប ពណ៌​ខៀវ​រលោង​ដូច​គ្រាប់ពេជ្រ ភ្លឺ​ច្បាស់​គ្រប់​ស្ថានភាព​, ស្លាក​សញ្ញា អិន ស៊ី អិ​ច ថ្មី អស្ចារ្យ និង​រឹង​មាំ ស័ក្តិសម​ជាមួយនឹង​ក្តី​សុបិន​ថ្មី​, ទាន់សម័យ​ជាមួយ​ស្ទី​កឺ 3D ថ្មី រចនា​ជា​រាង​គ្រាប់ពេជ្រ ភ្លឺ​រលោង​គ្រប់​ទិដ្ឋភាព ។

ក្រៅពី​លក្ខណៈ​ពិសេស​ថ្មី​ៗ​ខាងលើ​នេះ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល និង​តែងតែ​ធ្វើ​ឱ្យ​ម៉ូតូ​ហុងដា​ឌ្រី​ម​មាន​ភាព​លេចធ្លោ​ជាងគេ​នៅ​លើ​ទីផ្សារ​ម៉ូតូ ដូច​ជា កម្លាំង​ម៉ាស៊ីន​ខ្លាំង​ប្រើប្រាស់​ធន់​ទៅ​នឹង​គ្រប់​ស្ថានភាព​ផ្លូវ និង​សន្សំ​សំចៃ​ប្រេងសាំង​(​ស៊ីសាំង​តិច​)​។ លក្ខណៈ​ពិសេស​ៗ​ទាំងអស់​ដែល​បាន​បំពាក់​នៅ​លើ​ហុងដា​ឌ្រី​ម​នេះ គឺជា​សមាសភាព​ដែល​បាន​ធ្វើ​ឲ្យ​ម៉ូ​ដែល​នេះ​នៅ​តែ​បន្ត​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​ខ្លួន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន និង​តទៅ​មុខ​។

លោក Ben Kiasrithanakorn ប្រធាន​ក្រុមហ៊ុន អិន ស៊ី អិ​ច បាន​មាន​ប្រសាសន៍​ថា ហុងដា​ជឿជាក់​ថា ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ថ្មី​ឆ្នាំ​២០១៦ ដែល​ជា​គ្រាប់ពេជ្រ​មាន​ពន្លឺ​ចែងចាំង​អាច​បំពេញតម្រូវការ​របស់​អតិថិជន និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​ថ្មី និង​ចង​ចាំ​ម៉ាក​ផលិតផល​របស់​យើង​ជា​និរន្តរ៍ ៕