ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​រួច​ហើយ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​-​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​​ជ្រុះ​ចេញពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក កា​តា ឆ្នាំ​២០២២ (FIFA World

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​​ជ្រុះ​ចេញពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក​កា​តា ឆ្នាំ​២០២២ (FIFA World Cup Qatar 2022) និង​ពាន​ជើងឯក​ទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup™) ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​បន្ត​មានការ​ប្រកួត​ពាន​ជើងឯក​ទ្វីបអាស៊ីចិន​២០២៣ សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ (​វគ្គ Play-off) នៅ​ខែកញ្ញា​ខាង​មុខ​នេះ ។

រូបមន្ត​ដែល​រៀបចំ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ វគ្គ Play-off Round 1 ពាន​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup™) គឺ​គេ​កំណត់​យក​ក្រុម​លេខ​៥ តាម​ពូ​ល​ទាំង​៨ (​សរុប​រកបាន ៧​ក្រុម ក្រោយ​ពូ​ល H មាន​ក្រុម​មួយ​ដកខ្លួន​) និង​ក្រុម​លេខ​៤ ដែល​មាន​ចំណាត់ថ្នាក់ និង​ពិន្ទុ​តិច​បំផុត​ក្នុង​ពូ​ល ចំនួន ៤​ក្រុម​ផ្សេង​ទៀត មក​បង្គ្រប់​ដើម្បី​ប្រកួត​ជម្រុះ ហើយ​ជា​លទ្ធផល កម្ពុជា ដែល​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូ​ល C គឺ​ត្រូវ​ឡើង​ទៅ​ជុំ​ទី​២ ដើម្បី​ត្រៀម​ចាប់​ពូ​ល នៅ​ពេល​ខាង​មុខ​នេះ​។

កម្ពុជា អាច​នឹង​ត្រូវ​ជួប​ជាមួយ ហុងកុង​, ម៉ា​ល់​ឌី​វ​, ស្រី​លង្កា​, នេ​ប៉ា​ល និង​មី​យ៉ា​ន់​ម៉ា ដោយ​ប្រកួត​ចំនួន ២​ជើង ហើយ​គ្រោង​ធ្វើ​នៅ​ដើមខែ​កញ្ញា ពោល​គឺ​ជើង​ទី​១ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១​។

ក្រុម​ដែល​ឈ្នះ​នឹង​បាន​កៅអី​ឡើង​វគ្គ​ចែក​ពូ​ល ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup™) ដែល​ជា​ជុំ​ចុង​ក្រោយ​បន្ត​ទៀត ខណៈ​បើ​ចាញ់​គឺ​នៅ​សល់​ឱកាស​ប្រកួត​ជម្រុះ ១​លើក​ទៀត (​វគ្គ Play-off Round 2) ដែល​មាន កោះ​ហ្គា​ម អង្គុយ​រង់ចាំ​ក្រុម​ដែល​ចាញ់ (​វគ្គ Play-off Round 1)​។

សូម​បញ្ជាក់​ថា​កាលពី​ឆ្នាំ​ចុង​ក្រោយ​នៃ ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup™) ក្នុង​ខណៈ​ពេល​ដូច​គ្នា​នេះ កម្ពុជា នៅ​ពេល​នោះ​ត្រូវ​បាន​ចាប់ឆ្នោត​ផ្គូរ​ផ្គង​ចំ​ប្រកួត​ជាមួយ ក្រុម​ឆាយ​នី​ស​តៃ​ប៊ិ ហើយ​ជា​លទ្ធផល កម្ពុជា បាន​ឈ្នះ​ក្នុង​លទ្ធផល​ទាំង​ពីរ​ជើង ៤​ទល់​២ ហើយ​បាន​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល រួម​ពូ​ល​ជាមួយ ហ្ស៊​ក​ដា​នី​, វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ