ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង ​ផ្ដួល​គូប្រកួត​ឱ្យ​សន្ល.ប់​ត្រឹម​ទឹក​ទី​៣​ ខណៈ​វ៉ា​ន់ វឿ​ន ​ជួប​នូវ​រឿង​ខកចិត្ត​ទៅ​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៩ ​មិថុនា​កន្លង​

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៩ ​មិថុនា​កន្លង​មកនេះ ​កីឡាករ​ឡុ​ង សំណាង​ វា.យ​ផ្ដួល​កីឡាករ​គង់ សំបូរ​ មក​ពី​ក្លិប​គោព្រៃ​មាន​រិ​ទ្ធ​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣​ប៉ុណ្ណោះ ​ខណៈ​កីឡាករ​វ៉ា​ន់ វឿ​ន​ ក្លិប​ឃ្លាំងមឿង​កីឡា​ជួប​នូវ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​គណៈកម្មការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​អេ​លី​ត ចំរើន​ក្លិប​កីឡាប្រដាល់​នាយកដ្ឋាន​អង្គរក្ស​ដោយ​ឯកច្ឆ័ន្ទ​។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​ឡុ​ង សំណាង​ ប៉ះ​ជាមួយ​គង់ សំបូរ​ ។ ​ឡុ​ង សំណាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​សម្រាប់​ការ​ប្រកួត​លើក​មុន​ៗ​គឺ​លេង​ម៉ា​អស់ដៃ​ដូច​ជា​ពេល​នេះ​អ​ញ្ចឹ​ង​ដែរ គឺ​ស្វិតស្វាញ​ខ្លាំង​ណាស់​។​ប៉ុន្តែ​រាល់​លើក​ដែល​ប៉ះ​គ្នា​ម្ដង​ៗ​គង់ សំបូរ​ ដូច​ជា​ចាញ់​ប្រៀប​ឡុ​ង សំណាង​ ដាច់​តែ​ម្ដង​គឺ​មិនសូវ​ហ៊ាន​សម្រុកចូល​វាយ​នោះ​ទេ​។ ​រីឯ​ឡុ​ង សំណាង​វិញ​វាយ​មិន​ញញើត​ដៃ​ទាល់តែ​សោះ​គេ​ដឹង​តែ​ពី​ដើរ​ម៉ាត់​ចូល​មុខ​និង​ពោះ​ទឹក​ពេញ​ៗ​តែ​ម្ដង ទោះបី​គង់ សំបូរ​ ពូកែ​ទ្រាំ​យ៉ាងណា​ក៏​ដោយ គឺ​មិន​អាច​ទប់​រួច​ជាមួយ​កម្លាំង​ដៃ​ឡុ​ង សំណាង​បាន​នោះ​ទេ​។​ហើយ​ការ​ប្រកួត​លើក​នេះ​ទៀត ស្នៀត​កណ្ដាប់ដៃ​ដែក​ឡុ​ង សំណាង ​បាន​ធ្វើ​ឱ្យ គង់ សំបូរ​ បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៣​យ៉ាង​អស់ចិត្ត​បំផុត​។

ដោយឡែក​សម្រាប់​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​អេ​លី​ត ចំរើន និង​កីឡាករ​វ៉ា​ន់ វឿ​ន​វិញ​ក៏​ស្វិតស្វាញ​ណាស់​ដែរ​។​ទោះបីជា​ការ​ប្រកួត​កាលពី​លើក​មុន​វ៉ា​ន វឿ​ន ​ធ្លាប់​ចាញ់​ក្រោម​ថ្វីដៃ​អេ​លី​ត ចំរើន​ន​រួច​ម្ដង​មក​ហើយ​ក្ដី ប៉ុន្តែ​ការ​ជួប​គ្នា​លើក​នេះ​វ៉ា​ន់ វឿ​ន​ហាក់បី​ដូ​ជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​តាំងពី​បើក​ឆាក​ប្រកួត​ត្រឹម​ទឹក​ទី​១​មក​ម្លេះ ។ ​គេ​ដកថយ​បណ្ដើ​ម​វាយ​បណ្ដើ ខណៈ​អេ​លី​ត ចំរើន ​សម្រុកចូល​វាយ​ដូច​ខ្លា​ត្រូវ​របួស ​។ ​និយាយ​រួម​គូ​នេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ រីឯ​កម្លាំង​ស៊ុ​ហ្វ​វិញ​នោះ​ក៏​នៅ​រឹក​មាំ​ដូច​គ្នា​ទៀត​ ។​ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់​វ៉ា​ន់ វឿ​ន​ មិនសូវ​បាន​ល្អ​ទាល់តែ​សោះ​ ។ ​ក្រោយ​ចប់​ការ​ប្រកួត​គណៈកម្មការ​ប្រកួត​បាន​ប្រកាស​ឱ្យ​វ៉ា​ន់ វឿ​ន ​ចាញ់​៥.០ ធ្វើ​ឱ្យ​វ៉ា​ន់ វឿ​ន ​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​គឺ​ខុស​ទៅ​នឹង​អ្វី​ដែល​គេ​បាន​រំពឹង​ទុក ។​ ប៉ុន្តែ​ទន្ទឹម​ជាមួយ​ការ​របូត​បាត់ប្រាក់​លាន​នា​ពេល​នេះ គេ​មិន​បាន​និយាយ​អ្វី​ទាល់តែ​សោះ​បាន​ត្រឹមតែ​អង្គុយ​ធ្វើ​មុខស្ងួត​ប៉ុណ្ណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ