ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ បុរស​ដែល​ដាច់​ចិត្ត​លើកដៃ​បា.ញ់​អតីត​ប្រពន្ធ​ផ្អើល​នៅ​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ មាន​អំពើ​ប៉ុនប៉ង​ឃាត​.​កម្ម​មួយ​បាន​កើតឡើង​នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​. ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ដោយ​ជនសង្ស័យ​ជា

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ មាន​អំពើ​ប៉ុនប៉ង​ឃាត​.​កម្ម​មួយ​បាន​កើតឡើង​នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​. ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ដោយ​ជនសង្ស័យ​ជា​ប្តី បាន​បាញ់ប្រហារ​ទៅ​លើ​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ នឹង​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ លុះ​រហូត​មក​ដល់​ម៉ោង​១១ ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ជន​បង្ក​ជា​ប្តី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជា សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផង់ សុភាព ពួក​គាត់​ទាំង​ពីរ​នាក់​ជា​អតីត​ជា​ប្តី​ប្រពន្ធ​ដែល​បាន​លែងលះ​បាន​១​ខែ​មក​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាន​បាញ់ប្រហារ​ទៅ​លើ​អតីត​ជា​ភរិយា​១​គ្រាប់ បណ្តាល​ឱ្យ​ចំ​លើ​ស្លាបប្រចៀវ​ខាងឆ្វេង​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ៗ ។ ក្រោយ​ពេល​បាញ់ប្រហារ​អតីត​ប្រពន្ធ​រួច ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ចំពោះ​ករណី​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​និង​កំពុង​បន្ត​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

លុះ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នូវ​តែ​បន្តសកម្មភាព​រុករក​ជនល្មើស​ដែល​ផ្ទុះអាវុធ​នោះ​ដដែល តែ​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ ដោយសារ​តែ​ជនល្មើស​រូប​នេះ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ដែល​ភាព​ស្មុគស្មាញ​ក្នុង​ការ​រុករក​។

ប៉ុន្តែ​ដោយ​មានការ​យ៉ាង​យកចិត្តទុកដាក់​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នោះ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ​ថា ចាប់​បាន​បុរស​ជា​ជនសង្ស័យ​បា​.​ញ់​មក​លើ​ស្ត្រី​ម្នាក់​(​អតីត​ប្រពន្ធ​) បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​យប់មិញ​បាន​ហើយ ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​នេះ​ផ្ទាល់​តាំង​តែ​ពី​ម៉ោង​កើតហេតុ​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១​ភ្លាម​ៗ រហូត​មក​ទល់​នឹង​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ទើប​កម្លាំង​សមត្ថកិច្ច​សម្រុកចូល​ពូន​ស្ទាក់​ចាប់​បាន​ជន​ដៃដល់​នោះ​បាន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ផ្ទុះអាវុធ​បាញ់​មក​លើ​ស្ត្រី​ម្នាក់​ដែល​ជា​អតីត​ប្រពន្ធ​ខ្លួន​ទើបតែ​លែងលះ​គ្នា​បាន​១​ខែ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ និង​យក​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សួរ​ចម្លើយ និង​បន្ត​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា រឿងរ៉ាវ​ផ្តើម​ចេញពី​អ្វី​នៅឡើយ​ទេ ដោយ​ខ្លះ​ថា ជា​ការ​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយ​ខ្លះ​ទៀត​ថា ជា​រឿង​ប្រចណ្ឌ ព្រោះ​ជន​បង្ក និង​ជន​រង​គ្រោះជា​អតីត​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ