ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ទោសៈ​រមែង​មិនឃើញ​ធម៌

2 ឆ្នាំ មុន

ទោសមូល​ចិត្តជា​ចិត្ត​កើតឡើង​ព្រោះ​មានទោស​ជា​ហេតុ ហើយ​រមែង​ជា​អ្នក​មិនដឹង​ធម៌ ប្រាសចាក​សេចក្តី​ល្អ​ដោយ​ប្រការ​ផ្សេង​ៗ នោះ​រមែង​កើតឡើង​ព្រោះតែ​ទោស​: ឬ​មានទោស​:​ជាដើម​ហេតុ ទោស​:​ជា​អកុសល ។ ចេតសិក​តាក់តែង​ចិត្ត​ឲ្យ​កើត​ទោសៈ ការ​ស្អប់ ការ​ខ្លាច…

ទោសមូល​ចិត្តជា​ចិត្ត​កើតឡើង​ព្រោះ​មានទោស​ជា​ហេតុ ហើយ​រមែង​ជា​អ្នក​មិនដឹង​ធម៌ ប្រាសចាក​សេចក្តី​ល្អ​ដោយ​ប្រការ​ផ្សេង​ៗ នោះ​រមែង​កើតឡើង​ព្រោះតែ​ទោស​: ឬ​មានទោស​:​ជាដើម​ហេតុ ទោស​:​ជា​អកុសល ។

ចេតសិក​តាក់តែង​ចិត្ត​ឲ្យ​កើត​ទោសៈ ការ​ស្អប់ ការ​ខ្លាច ការ​តូចចិត្ត និង​ការ​តក់ស្លុត ការ​ចង្អៀតចង្អល់​ចិត្ត​ជាដើម​ព្រោះ​ទោស​: ជាស​ភាព​គ្រោតគ្រាត ។

ទោស​: ជា​កិលេស​ញាំ​ង​សេចក្ដី​វិនាស​ឲ្យ​កើត ទោស​: ជា​កិលេស​ញាំ​ង​ចិត្ត​ឲ្យ​កម្រើក ទោស​: ជា​ភ័យ​កើត​ហើយ​ក្នុង​ខាងក្នុង ជនពាល​រមែង​មិន​យល់​ច្បាស់​នូវ​ភ័យ​នោះ​ទេ បុគ្គល​អ្នកទោសៈ​រមែង​មិនដឹង​នូវ​ខ្លួនឯង បុគ្គល​ទោសៈ​រមែង​មិនឃើញ​ធម៌ ។ ទោសៈ​រមែង​គ្រប​សង្កត់នូវ​ជន​ណា​ដែល​មាន​សេចក្ដី​ងងឹត​សូន្យឈឹង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ