ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​មានការ​រំពឹង​ខ្ពស់​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ខណៈ​អេ​ស្ប៉ា​ញ​បាន​ត្រឹម​បន្ត​ខកចិត្ត

2 ឆ្នាំ មុន

បរទេស ៖ ការ​ប្រកួត​ក្នុង​ពូ​ល E និង F កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិការណ៍ Euro 2020…

បរទេស ៖ ការ​ប្រកួត​ក្នុង​ពូ​ល E និង F កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិការណ៍ Euro 2020 ដោយសារ​ការ​ប្រកួត​ជុំ​ទី​៣ ទើប​អាច​រក​ឃើញ​ក្រុម​បន្ត​ឡើង​ទៅ​១៦​ក្រុម​ចុង​ក្រោយ​។ នៅ​ពេល​ដែល​អា​ល្លឺ​ម៉​ង់​បាន​បំបាក់​ព័រ​ទុ​យ​ហ្គា​ល់​ដោយ​លទ្ធផល ៤-២​។ ចំ​ពេល​បារាំង​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ហុង​គ្រី​។ ខណៈ​ដែល​អេ​ស្ប៉ា​ញ​បន្ត​ខកចិត្ត ដោយ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅឡើយ​។

ការ​ប្រកួត​ក្នុង​ពូ​ល E កីឡាករ Robert Lewandowski បាន​ក្លាយជា​វីរៈបុរស ក្រោយ​ជួយ​ប៉ូ​ឡូញ​តាម​ស្មើ​អេ​ស្ប៉ា​ញ​ក្នុង​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១​។ បន្ទាប់​ពី​កីឡាករ Álvaro Morata បាន​បើក​ការ​នាំមុខ​មុន​ឱ្យ​អេ​ស្ប៉ា​ញ​។

ក្នុង​ពូ​ល​នេះ ស៊ុ​យ​អែ​ត​កំពុង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​យកឈ្នះ​ស្លូ​វ៉ា​គី​ដោយ​លទ្ធផល ១-០​។ តាម​ពីក្រោយ​ដោយ​ស្លូ​វ៉ា​គី អេ​ស្ប៉ា​ញ និង​ប៉ូ​ឡូញ​។

ដោយឡែក​ក្នុង​ពូ​ល F ដែល​ជា​ពូ​លម​រណៈ អា​ល្លឺ​ម៉​ង់​បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់ បន្ត​ទៅ​កាន់​វគ្គ​១៦​ចុង​ក្រោយ បន្ទាប់​ពី​រកបាន​ជ័យជម្នះ​យ៉ាង​ធំធេង លើ​ក្រុម​ម្ចាស់​ជើងឯក​ចាស់​ព័រ​ទុ​យ​ហ្គា​ល់​។ ស្រប​ពេល​ដែល​បារាំង បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ជាមួយ​ហុង​គ្រី​។

ក្នុង​ពូ​ល​នេះ បារាំង​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ​អា​ល្លឺ​ម៉​ង់ ព័រ​ទុ​យ​ហ្គា​ល់ និង​ហុង​គ្រី​។ ជំនួប​ចុង​ក្រោយ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល បារាំង​មាន​ភារកិច្ច​ធ្ងន់​ជួប​ព័រ​ទុ​យ​ហ្គា​ល់​។ ខណៈ​អា​ល្លឺ​ម៉​ង់​ទទួល​ស្វាគមន៍​ហុង​គ្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ