ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ដោយកូវីដឡើងដល់ ៤៣១ នាក់ក្រោយមានករណីមរណភាពថ្មី ១៧នាក់ ខណៈឆ្លងថ្មីជិត៦៦០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

អត្រានៃការឆ្លងក្នុងរយៈពេល ២៤ ម៉ោងនៅកម្ពុជាមិនមានសញ្ញាថមថយនោះទេ ខណៈអ្នកជំងឺកូវីដ-១៩ នៅតែមានការស្លា.ប់ក្នុងចំនួនខ្ពស់ដដែល ។

រាជធានីភ្នំពេញ ៖ អត្រានៃការឆ្លងក្នុងរយៈពេល ២៤ ម៉ោងនៅកម្ពុជាមិនមានសញ្ញាថមថយនោះទេ ខណៈអ្នកជំងឺកូវីដ-១៩ នៅតែមានការស្លាប់ក្នុងចំនួនខ្ពស់ដដែល។ ជាក់ស្តែងក្រសួងសុខាភិបាលនៅមុននេះបន្តិចបានប្រកាសអំពីករណីស្លាប់ថ្មី ចំនួន ១៧ នាក់ ឆ្លងថ្មីបន្ថែមចំនួន ៦៥៩ នាក់ និងជាសះស្បើយចំនួន៦២១ នាក់ ។

ក្រសួងសុខាភិបាលបានឱ្យនៅថ្ងៃទី ២០ មិថុនា នេះថា រយៈពេលឆ្លង ២៤ ម៉ោងនៅកម្ពុជាមានចំនួន ៦៥៩ នាក់ (ក្នុងនោះករណីនាំចូលមានចំនួន ៥២ នាក់។

ចំនួនឆ្លងប្រចាំខែមិថុនាតាមការផ្សាយរបស់ក្រសួងសុខាភិបាលបានបង្ហាញសញ្ញានៃការឆ្លងហាក់មានសន្ទុះឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
១- ជាក់ស្តែង ថ្ងៃទី ០១ ខែមិថុនាឆ្លងថ្មី ៦១៦ នាក់
២- ថ្ងៃ ០២ ខែមិថុនា ចំនួន ៧៥០ នាក់
៣- ថ្ងៃ ០៣ ខែមិថុនា ឆ្លងថ្មី ៧២៩ នាក់
៤- ថ្ងៃ ០៤ ខែមិថុនា ឆ្លងថ្មី ៨៨៦នាក់
៥- ថ្ងៃ ០៥ ខែមិថុនាឆ្លងថ្មី ៥៣៨ នាក់
៦- ថ្ងៃ ០៦ ខែមិថុនា ឆ្លងថ្មី ៦៣១ នាក់
៧-ថ្ងៃ ០៧ ខែមិថុនា ឆ្លងថ្មី ៥៨៩ នាក់
៨- ថ្ងៃ ០៨ ខែមិថុនា ឆ្លងថ្មី ៦៧៨ នាក់
៩- ថ្ងៃ ០៩ ខែមិថុនាឆ្លងថ្មី ៧២៩ នាក់
១០- ថ្ងៃ ១០ ខែមិថុនាឆ្លងថ្មី ៤២៦ នាក់
១១- ថ្ងៃ ១១ ខែមិថុនា ៦៥៥ នាក់
១២- ថ្ងៃ ១២ ខែមិថុនា ៦៣៨ នាក់
១៣- ថ្ងៃ ១៣ ខែមិថុនា ៤៦៨ នាក់
១៤- ថ្ងៃ ១៤ ខែមិថុនា ៥៤២ នាក់
១៥- ថ្ងៃ ១៥ ខែមិថុនា ៤៩៥ នាក់
១៦- ថ្ងៃ ១៦ ខែមិថុនា ៦៩៣ នាក់
១៧- ថ្ងៃ ១៧ ខែមិថុនា ៦២៥ នាក់
១៨-ថ្ងៃ ១៨ ខែមិថុនា ៧៩៩ នាក់
១៩- ថ្ងៃ ១៩ ខែមិថុនា ៤៧១ នាក់
២០- ថ្ងៃ ២០ ខែមិថុនា ៦៥៩ នាក់ ។

តាមរយៈប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៩​​ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ស្លាប់ដោយវីរុសមួយនេះបានកើនឡើងដល់ ៤៣១ នាក់ ឆ្លងសរុប ៤២,៧១១ នាក់ និងជាសះស្បើយសរុប ៣៧,៤៨៩ នាក់ ៕ អ៊ាង ប៊ុនរិទ្ធ


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ