ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុថុជ្ជន​ឆ្លង​អន្លង់​៤​មិន​រួច​ឡើយ

2 ឆ្នាំ មុន

បិដក​លេខ​៣៥​ព្រះ​សក្យមុនី​ត្រាស់​ថា អន្លង់​ទាំង​៤​រមែង​នាំ​ឱ្យ​សត្វលោក​លិចលង់​រង​ទុក្ខវេទនា​នៅ​ក្នុង​វាលវដ្តសង្សារ​រក​កោះ​រក​ត្រើយ​ពុំ​បាន ។ សត្វ​ទាំងឡាយ​ដែល​ជា​បុថុជ្ជន​មិន​អាច​ឆ្លង​អន្លង់​ទាំង​៤​នេះ​រួច​ឡើយ ។ ១-​កាមោឃៈ អន្លង់​គឺ​កាម ២-​ភ​វោ​ឃៈ អន្លង់​គឺ​ភព ៣-​ទិ​ដ្ឋោ​ឃៈ…

បិដក​លេខ​៣៥​ព្រះ​សក្យមុនី​ត្រាស់​ថា អន្លង់​ទាំង​៤​រមែង​នាំ​ឱ្យ​សត្វលោក​លិចលង់​រង​ទុក្ខវេទនា​នៅ​ក្នុង​វាលវដ្តសង្សារ​រក​កោះ​រក​ត្រើយ​ពុំ​បាន ។ សត្វ​ទាំងឡាយ​ដែល​ជា​បុថុជ្ជន​មិន​អាច​ឆ្លង​អន្លង់​ទាំង​៤​នេះ​រួច​ឡើយ ។

១-​កាមោឃៈ អន្លង់​គឺ​កាម

២-​ភ​វោ​ឃៈ អន្លង់​គឺ​ភព

៣-​ទិ​ដ្ឋោ​ឃៈ អន្លង់​គឺ​ទិដ្ឋិ

៤-​អ​វិ​ជ្ជោ​ឃៈ អន្លង់អវិជ្ជា ។

ធម៌​ទាំង​៤​នេះ​ជា​ចំណែក​វិសេស​ពោល​គឺ ការ​ប្រាសចាក​គ្រឿង​ប្រកប​៤​យ៉ាង ការ​ប្រាសចាក​គ្រឿង​ប្រកប​គឺ​កាម​១ ការ​ប្រាសចាក​គ្រឿង​ប្រកប​គឺ​ភព​១ ការ​ប្រាសចាក​គ្រឿង​ប្រកប​គឺ​ទិដ្ឋិ​១ ការ​ប្រាសចាក​គ្រឿង​ប្រកប​គឺ​អវិជ្ជា​១ ការ​ប្រាសចាក​គ្រឿង​ប្រកប​ទាំង​អស់នេះ​ទើប​សត្វ​បាន​សុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ