ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ធំ​ទាំង​ដែល​សព្វ​សត្វ​មិន​អាច​គេ​រួច

2 ឆ្នាំ មុន

នៅ​ក្នុង​អរិយ​សច្ចៈ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទុក្ខសច្ច​:​គឺជា​សេចក្តី​ទុក្ខ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពួក​អរិយ​សច្ចៈ​ទាំង​៤ ។ ទុក្ខ​សច្ចៈ​នេះ​ប្រែ​ថា សេចក្ដី​ទុក្ខ​ពិត​ដែល​កើត​មាន​ដល់​សព្វ​សត្វ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ ។ រឿង​សេចក្តី​ទុក្ខ​នេះ សព្វ​សត្វ​ទាំងអស់​ពុំ​អាច​ចៀស​ផុត​គេច​រួច​បាន​ឡើយ គ្រាន់តែ​អ្នកខ្លះ​មានទុក្ខ​តិច…

នៅ​ក្នុង​អរិយ​សច្ចៈ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទុក្ខសច្ច​:​គឺជា​សេចក្តី​ទុក្ខ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពួក​អរិយ​សច្ចៈ​ទាំង​៤ ។ ទុក្ខ​សច្ចៈ​នេះ​ប្រែ​ថា សេចក្ដី​ទុក្ខ​ពិត​ដែល​កើត​មាន​ដល់​សព្វ​សត្វ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ ។

រឿង​សេចក្តី​ទុក្ខ​នេះ សព្វ​សត្វ​ទាំងអស់​ពុំ​អាច​ចៀស​ផុត​គេច​រួច​បាន​ឡើយ គ្រាន់តែ​អ្នកខ្លះ​មានទុក្ខ​តិច ឯ​ខ្លះ​ទៀត​មានទុក្ខ​ច្រើន​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង ។ សេចក្តី​ទុក្ខ​នេះ​មាន​៤​ធំ​ៗ​គឺៈ

១-​ជាតិទុក្ខ ទុក្ខ​ព្រោះ​មានកំណើត​តាំងពី​ផ្ទៃ​ម្ដា​យមក​ម្ល៉េះ ។

២-​ព្យាធិទុក្ខ ទុក្ខ​ព្រោះ​មាន​ជំងឺ​ផ្សេង​ៗ​មក​បៀតបៀន ។

៣-​ជរាទុក្ខ ទុក្ខ​ព្រោះ​ចាស់ជរា​ទ្រុឌទ្រោម ។

៤-​មរណទុក្ខ ទុក្ខ​ព្រោះ​សេចក្ដីស្លាប់​ឈាន​ចូល​មក​ដល់​មានការ​ឈឺចាប់ ឬ​មានការ​ពិបាក​ខ្លាំង​មុន​ពេល​ស្លាប់ ។

កង​ទុក្ខ​ទាំង​បួន​នេះ​ជារ​មតក​របស់​សត្វលោក មិន​មាន​អ្នក​ណាមួយ​អាច​ចៀស​ផុត​គេច​រួច​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ