ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសន្ន​ធំ​! ចំនួន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ នៅ​ប្រេ​ស៊ី​ល កើន​ដល់​៥០​ម៉ឺន​នាក់​ហើយ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ដល់​៥០​ម៉ឺន​នាក់​ហើយ ដែល​ជា​អត្រា​ស្លា​.​ប់​ខ្ពស់​បំផុត​ទី ២

ប្រេ​ស៊ី​ល ៖ អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ដល់​៥០​ម៉ឺន​នាក់​ហើយ ដែល​ជា​អត្រា​ស្លា​.​ប់​ខ្ពស់​បំផុត​ទី ២ លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ខណៈ​អ្នកជំនាញ​និយាយ​ថា ការ​ផ្ទុះ​ឡើង​អាច​កាន់តែ​អាក្រក់​ជាង​នេះ ចំ​ពេល​មាន​ភាព​យឺតយ៉ាវ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​។

ការ​ឆ្លង​កូ​វី​ដ​១៩ នៅ​ប្រទេស​ធំ​បំផុត​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ នៅ​តែ​បន្ត​រីក​រាលដាល​ឈប់​ឈរ​។ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Jair Bolsonaro បាន​បដិសេធ​មិន​គាំទ្រ​វិធានការ​ធំ​ៗ​មួយ​ចំនួន ជា​ពិសេស​ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សង្គម​។

វិទ្យាស្ថាន​សុខភាព Fiocruz បាន​អះអាង​ថា រហូត​មក​ដល់​នេះ ស្ថានភាព​គឺ​ធ្ងន់ធ្ងរ​។ មាន​តែ​មនុស្ស​ពេញវ័យ​១៥​ភាគរយ​ប៉ុណ្ណោះ ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ពេញលេញ​។ ស្រប​ពេល​បច្ចុប្បន្ន សភា​កំពុង​ស៊ើបអង្កេត​លើ​ការ​ដោះស្រាយ​របស់​រដ្ឋាភិ បាល ចំពោះ​ជំងឺ​រាតត្បាត​មួយ​នេះ​។

ប្រធានាធិបតី Jair Bolsonaro ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការ​គ្រប់គ្រង​ជំងឺឆ្លង​ដ៏​កាច​សាហារ​នេះ មិន​ទទួល​បាន​ជោគជ័យ​។ បូក​រួម​និង​ការ​មិន​អនុវត្ត​តាម​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​។ ហើយ​ក្រុមប្រឆាំង​បាន​ចោទប្រកាន់​លោក​ថា ពន្យារពេល​ក្នុង​ការ​ទិញ​វ៉ាក់សាំង ដោយសារ​តែ​ហេតុផល​នយោបាយ​។

គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា នេះ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​កើនឡើង​ដល់​ជាង​១៧,៨​លាន​នាក់​។ ខណៈ​អ្នក​ស្លា​.​ប់​សរុប​កើនឡើង​ជាង​៥០០,៨៦៨​នាក់​។ ស្រប​ពេល​ដែល​ជាង​១៦​លាន​នាក់ បានជា​សះស្បើយ​៕ (​ដកស្រង់​ចេញពី BBC)

ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ