ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តាន​តឹង​នៅ​តែ​បន្ត​កើន​ឡើង​រវាង​អ៊ីស្រា​អែល​និង​ហ្គា​ហ្សា

15 ឆ្នាំ មុន

មីស៊ីល​ធុន GRAD ដែល​អាច​បាញ់​បាន​ឆ្ងាយ​ទាំង​ឡាយ​ត្រូវ​បាន​បាញ់​ចេញ​ពី​ហ្គា​ហ្សា​កាល​ពី​ថ្ងៃ​ទី​២៤ មីនា ហើយ​ធ្លាក់​ដល់​ទី​ក្រុង​កំពង់​ផែ​ ASHDOD របស់​អ៊ីស្រា​អែល​ និង​តំបន់​មួយ​ទៀត​នា​ភាគ​ខាង​ជើង​ប្រទេស​នេះ ដែល​នោះ​កំណត់​ពី​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ដែល​ផ្ទុះ​ឡើង​វិញ​ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ក្រោយ​ពី​ស្ងប់​ស្ងាត់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​។
យោង​តាម​ប៉ូលិស​អ៊ីស្រា​អែល​ថា ការ​បាញ់​ប្រហារ​ទាំង​នោះ​ដែល​​ពុំ​បណ្តាល​ឱ្យ​មាន​​ជន​រង​គ្រោះ​​បាន​ទៅ​ដល់​តំបន់​ YAVENEH ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​ហ្គា​ហ្សា​ ហើយ​នៅ​ចម្ងាយ​តែ​២០​គីឡូ​ម៉ែត្រ​​ទៀត​ប៉ុណ្ណោះ​ពី​ទី​ក្រុង​​តែល​អាវីវ​។ តំបន់​នេះ​ធ្លាប់​រង​ការ​បាញ់​ប្រហារ​របស់​ពួក​ប៉ា​ឡេ​ស្ទីន​លើក​ចុង​ក្រោយ​ពេល​កង​ទ័ព​អ៊ីស្រា​អែល​វាយ​ប្រហារ​​ប្រឆាំង​ពួក​ហាម៉ាស់​​នៅ ហ្គា​ហ្សា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨​ និង​ខែ​មករា ឆ្នាំ​២០០៩​។
ពេញ​មួយ​ថ្ងៃ​ទី​២៤ មីនា កង​យន្ត​ហោះ​អ៊ីស្រា​អែល​បាន​វាយ​ប្រហារ​គោល​ដៅ​ទាំង​ឡាយ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ ជំរំ​ហ្វឹក​ហ្វឺន​មួយ​ និង​អគារ​របស់​ភ្នាក់​ងារ​សន្តិ​សុខ​ និង​ជើង​ទម្រ​បាញ់​រ៉ុក្កែត​​មួយ​ត្រូវ​រង​ការ​វាយ​ប្រហារ​ ។
អំពើ​ហិង្សា​ទាំង​នេះ​កើត​មាន​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរ​វកម្ម​មួយ​ដែល​សម្លាប់​ស្ត្រី​អ្នក​ទេស​ចរ​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ ហើយ​មនុស្ស​៣០​នាក់​ទៀត​ត្រូវ​របួស​ក្នុង​សង្កាត់​ជ្វីហ្វ​មួយ​នៃ​ទី​ក្រុង​ហ្សេរុយ​សាឡឹម ដែល​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​៧​ឆ្នាំ​មក​ហើយ ៕