ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈ​នៃ​ព្រះពុទ្ធ​ហៀបនឹង​បរិនិព្វាន

2 ឆ្នាំ មុន

មុន​ពេល​បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឆ្លងស្ទឹង​ហិរញ្ញ​វ​តី​ហើយ ស្ដេច​ក៏​យាង​មក​កាន់​ឧទ្យាន​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រ ព្រម​ដោយ​ព្រះ​ភិក្ខុសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​អានន្ទ​ជាដើម ។ លំដាប់​នោះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ​អ្នក​ចូរ​រៀបចំ​គ្រែ​ឱ្យ​មាន​ក្បាល​ដំណេក​បែរ​ទៅ​ទិស​ខាងជើង​ក្នុង​ចន្លោះ​នៃ​ដើម​សាលព្រឹក្ស​ទាំង​គូ​ឱ្យ​តថាគត​ដោយ​ឆាប់ ។ ម្នាល​អានន្ទ តថាគត​មាន​កាយ​រហិតរហៃ​ខ្លាំង​ណាស់…

មុន​ពេល​បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឆ្លងស្ទឹង​ហិរញ្ញ​វ​តី​ហើយ ស្ដេច​ក៏​យាង​មក​កាន់​ឧទ្យាន​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រ ព្រម​ដោយ​ព្រះ​ភិក្ខុសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​អានន្ទ​ជាដើម ។

លំដាប់​នោះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ​អ្នក​ចូរ​រៀបចំ​គ្រែ​ឱ្យ​មាន​ក្បាល​ដំណេក​បែរ​ទៅ​ទិស​ខាងជើង​ក្នុង​ចន្លោះ​នៃ​ដើម​សាលព្រឹក្ស​ទាំង​គូ​ឱ្យ​តថាគត​ដោយ​ឆាប់ ។ ម្នាល​អានន្ទ តថាគត​មាន​កាយ​រហិតរហៃ​ខ្លាំង​ណាស់ តថាគត​នឹង​សឹង ។

ព្រះ​វាចា​នេះ​ហើយ​ដែល​នាំ​ឱ្យ​កើត​សង្វេគ​ដល់​សត្វលោក​ទាំងពួង ។ តាម​ធម្មតា​កម្លាំង​ព្រះ​កាយ​នៃ​ព្រះ​តថាគត​ស្មើនឹង​កម្លាំង​ដំរី​ធម្មតា​ចំនួន ១​ពាន់​កោដិ ។ ប៉ុន្តែ​កម្លាំងកាយ​ទាំង​អស់នេះ ក៏​បាន​អស់​ទៅ​បីដូច​ជា​ទឹក​ដែល​គេ​ចាក់​ចូល​ទៅ​ក្នុង​តម្រងទឹក​ដូច្នោះ​ឯង ។

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ចូល​កាន់​ឈាន សាចុះសាឡើង ហើយ​ព្រះ​អង្គ​ក៏​បាន​បរិនិព្វាន​(​ស្លា​.​ប់​)​ក្នុង​កាលនោះ​ឯង គឺ​បែរ​ព្រះ​សីសៈ​(​ក្បាល​)​ទៅ​ទិស​ខាងជើង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ