ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA គ្រោង​ដាក់​បម្រាម​ដល់​លោក​ផ្លា​ទី​នី មិន​ឱ្យ​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​អស់​មួយ​ជីវិត

8 ឆ្នាំ មុន

លោក​ធី​ម៉ូ ឌី​អា​ឡេ​ស មេធាវី​ផ្ទាល់​របស់​លោក​មី​ឆេ​ល ផ្លា​ទី​នី បាន​ប្រាប់​ទីភ្នាក់ងារ​AFP កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា គណៈកម្មការ​ផ្នែក​សីលធម៌​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) មាន​បំណង​ហាម​លោក​មី​ឆេ​ល

លោក​ធី​ម៉ូ ឌី​អា​ឡេ​ស មេធាវី​ផ្ទាល់​របស់​លោក​មី​ឆេ​ល ផ្លា​ទី​នី បាន​ប្រាប់​ទីភ្នាក់ងារ​AFP កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា គណៈកម្មការ​ផ្នែក​សីលធម៌​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) មាន​បំណង​ហាម​លោក​មី​ឆេ​ល ផ្លា​ទី​នី អតីត​កីឡាករ​បាល់ទាត់​ជនជាតិ​បារាំង​មិន​ឱ្យ​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​អស់​មួយ​ជីវិត ។ លោក​បញ្ជាក់​ថា បម្រាម​លើក​នេះ អាស្រ័យ​លើ​ការ​ពិសោធ​រក​ការ​ពិត​នៃ​អំពើ​ពុក​រលួយ ប៉ុន្តែ​ប្រាកដ​ណាស់​បម្រាម​នេះ​វា​ធ្ងន់ធ្ងរ​ហួសហេតុ ដោយសារ​វា​មិន​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ទាល់តែ​សោះ ។ ទាក់ទិន​នឹង​បញ្ហា​នេះ មាន​ន័យ​ថា លោក​ផ្លា​ទី​នី នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​ថ្មី​របស់​FIFA នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ឡើយ ៕