ក្បាល​វិល​វិញ​ហើយ​…


លោក កឹ​ម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បាន​វិល​វិញ​ហើយ អាច​ដឹកនាំ​តំណាងរាស្ត្រ ក្នុង​បក្ស​របស់​លោក​បាន​ហើយ ។ កន្លង​មក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​…​ ដោយ​សំអាង​ថា បាត់​មេ​បាត់​កោយ​… ​បាត់​ក្បាល​…​ សល់​តែ​កន្ទុយ​…​ ។

ដូច្នេះ​ពេល​នេះ​…​ ក្បាល​បាន​មក​វិញ​ហើយ​…​ អាច​យក​កន្ទុយ​មក​ត​ភ្ជាប់​វិញ​បាន​ហើយ​… ​ក្បាល​អាច​ដឹកនាំ​រាង​កាយ​ទាំងមូល​ចូល​សភា​បាន​ហើយ​… ​កាលណា​មិន​ចូល​ប្រជុំ​…​ មិន​ធ្វើការ​… ​ដាច់​ខែ​បើក​លុយ ពិតជា​ខាត​ផលប្រយោជន៍​ជាតិ​ច្រើន​ណាស់ ។

តាម​ពិត​ទៅ​លោក កឹ​ម សុខា នៅ​សភា​ស្លូត​គ្រាន់បើ​… ​មិនសូវ​ហ៊ាន​មាត់ធំ​ទេ​… ​នៅ​ក្នុង​វប្បធម៌​សន្ទនា​ក៏​សុភាព​គួរ​ឱ្យ​រាប់អាន​ដែរ​… ​ប៉ុន្តែ​បើ​នៅ​ខាងក្រៅ​សង្វៀន​វិញ​…​ កាច​រក​លេខ​ដាក់​គ្មាន ដែល​គេ​និយាយ​ថា ត្រី​កំភ្លាញ​ងាប់​ព្រោះ​មាត់​…​ ។​ល​។
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ