ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់យំស្ទើគាំងបេះដូងដោយប្រពន្ធ និងកូនជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ប្រពន្ធ និងកូន០២នាក់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សោក​នាថ​កម្ម​ដ៏​អាក្រក់​តែ​មួយ​ប្រ​ព្រិច​ភ្នែក​ធ្វើ​ឲ្យ​បុរស​ម្នាក់​យំ​ស្ទើ​គាំងបេះដូង ដោយ​ប្រពន្ធ និង​កូន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ប្រពន្ធ និង​កូន​០២​នាក់ ហើយ​កូន​០២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ តើន​ណា​អាច​ទទួលយក​បាន ។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង…

ខេត្តព្រៃវែង ៖ សោក​នាថ​កម្ម​ដ៏​អាក្រក់​តែ​មួយ​ប្រ​ព្រិច​ភ្នែក​ធ្វើ​ឲ្យ​បុរស​ម្នាក់​យំ​ស្ទើ​គាំងបេះដូង ដោយ​ប្រពន្ធ និង​កូន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ប្រពន្ធ និង​កូន​០២​នាក់ ហើយ​កូន​០២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ តើន​ណា​អាច​ទទួលយក​បាន ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០_៩១ ស្ថិត​ក្នុងភូមិ​ជ្រលង​ឃុំ​ប្រសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ស្ត្រី​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​៤៦​ឆ្នាំ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ទីលំនៅ​ភូមិ​ត្របែក ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1L-2286 បើកបរ​ពី​ទិស​ខាងលិច​មក​ទិស​ខាងកើត ដោយ​ឌុ​ប​កូនស្រី កូនប្រុស ចំនួន​០៤​នាក់ «​ខាង​មុខ​២​នាក់ អង្គុយ​លើក​កាបូប​ខោអាវ និង​ខាងក្រោយ​២​នាក់​» លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំ​ពីក្រោយ​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឲ្យ​កូនប្រុស​ស្រី​អង្គុយ​ខាង​មុខ​បែកក្បាល​ស្លា​.​ប់ ភ្លាម​ៗ ចំណែក​ស្ត្រី​ជា​ម្តាយ​ដាច់​ក្បាល ចេញពី​ដងខ្លួន ស្លាប់​ភ្លាម​ៗ​ដែរ ចំណែក​កូនប្រុស​ស្រី នៅ​ពី​ខាងក្រោយ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​គួរ​ឲ្យ​សង្វេគ ។

ចំណែក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ប្រភេទ​យក្ស​បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ស្រែ បន្ទាប់​មក​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​បន្សល់​ទុក តែ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នៅ​កន្លែង​កើតហេតុ និង​ជន​រង​គ្រោះ​០៥​នាក់ ម្តាយ និង​កូន នៅ​លើ​ថ្នល់​គួរ​ឲ្យ​ញាក់សាច់ ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​ដឹក​ជន​រង​គ្រោះ​បញ្ជូន​មក​មន្ទីរពេទ្យ ស្រុក​កំពង់ត្របែក​ដើម្បី​សង្គ្រោះ និង​លើកសព​ម្តាយ និង​កូន​ដាក់​មក​ចិញ្ចើមថ្នល់​រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​បន្ត​ថា កន្លះ​ម៉ោង​ក្រោយមក​គេ​ឃើញ​បុរស​ជា​ប្តី​ជា​ឳ​ពុក​មក​ដល់​យំសោក​ស្ទើ​គាំងបេះដូង តើន​ណា​អាច​ទទួលយក​បាន បាត់បង់​ប្រពន្ធ និង​កូន​បែប​នេះ ។ ហើយ​សាច់ញាតិ​ម្នាក់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មានកូន​០៦​នាក់ ស្លាប់ ប្រពន្ធ និង​កូនប្រុស​ស្រី​០២​នាក់ ចំណែក​កូនប្រុស អាយុ​១៣​ឆ្នាំ និង​កូនស្រី អាយុ​២​ឆ្នាំ រង​របួសធ្ងន់ ហើយ​នៅ​សល់​ម្នាក់​នៅផ្ទះ​ជាមួយ​ប្តី និង​ជា​ឳ​ពុក​ទើប​ផុត​គ្រោះ ។

ប្រភព​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ គឺ​បើកបរ​ម៉ូតូឌុប​កូន​ៗ​មក​ពី​រាជធានី​ភ្នំពេញ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក៏​ជួប​គ្រោះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ