ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកដាក់តាំងសំរាមចោល​​​នៅ​រង្វង់​មូល​ច្រក​​​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​​ចាម មិនល្អភ្នែកទាល់តែសោះ ! ​

2 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​រួម​ទាំង​មន្ត្រី​គយ​ប្រចាំ​នៅ​ច្រក​ទ្វារ​ ក្នុង​នោះ​ ក៏​មាន​មន្ត្រី​សា​លា​ខេត្ត​កំពត​ផង​ដែរ​ បាន​មើល​រំលង​ដែលគេ​ដឹក​សំរាម​ទាំង​បាវ​ៗ​យក​មក​ដាក់​នៅ​រង្វង់​មូល​កៀក​កិត​បង្កើយ​ហើយនៅតែគ្មានអ្នកឃើញ ។ ទិដ្ឋភាព​បែប​នេះ​ ធ្វើ​អោយ​មានការ​រិះគន់…

ខេត្ត​កំពត​ ៖ មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​រួម​ទាំង​មន្ត្រី​គយ​ប្រចាំ​នៅ​ច្រក​ទ្វារ​ ក្នុង​នោះ​ ក៏​មាន​មន្ត្រី​សា​លា​ខេត្ត​កំពត​ផង​ដែរ​ បាន​មើល​រំលង​ដែលគេ​ដឹក​សំរាម​ទាំង​បាវ​ៗ​យក​មក​ដាក់​នៅ​រង្វង់​មូល​កៀក​កិត​បង្កើយ​ហើយនៅតែគ្មានអ្នកឃើញ ។

ទិដ្ឋភាព​បែប​នេះ​ ធ្វើ​អោយ​មានការ​រិះគន់ ​ជា​ទូទៅ​ដោយ​ឃើញ​មិនសម​ហេតុមិនសម​ផល ​ព្រោះ​ច្រក​ទ្វារ​អន្តរជាតិ​មួយទាំងមូល តែ​មិន​បាន​ថែ​មើល ដោយ​ទុក​អោយ​គេ​យក​សំរាម​យក​មក​ដាក់​ចាំ​ស្វាគមន៍​ អ្នក​ឆ្លងកាត់​បែប​នេះទៅវិញ? ​។

មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះក៏​ធ្លាប់​បាន​និយាយ​រឿង​សំរាម​ដែលគេ​បោះចោល​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ​ដែរ​។​ ប៉ុន្តែ​លោក​និយាយ​ថា​វា​ពិបាក​និយាយមែនទែន ​។

ទោះបីជាយ៉ាងណា យើងមិនទាន់អាចទាក់ទងទៅ​ខាង​មន្ត្រីដែលត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកនៅឡើយទេ ពាក់ព័ន្ធរឿងដែល​គេ​ចាក់បាវសំរាមនេះ ។

អត្ថបទសរសេរ ដោយ