ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូងឃ្មុំ ក្រោយ​ពី​មរណភាព​ស្ត្រី​កូ​វី​ដ​១៩ម្នាក់ក៏បាន​រក​ឃើញ​អ្នក​វិជ្ជមាន​បន្ថែម​២​​​ទៀត

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ឆ្លង​រីក​រាលដាល​ចេញពី​ព្រឹត្តិការណ៍​២០ កុម្ភៈ ដោយ​បាន​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។​ ជាក់ស្ដែង ​ស្ត្រី​វ័យ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង​ក្រុង​សួង…

ខេត្ត​ត្បូងឃ្មុំ​៖ ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ឆ្លង​រីក​រាលដាល​ចេញពី​ព្រឹត្តិការណ៍​២០ កុម្ភៈ ដោយ​បាន​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។​ ជាក់ស្ដែង ​ស្ត្រី​វ័យ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង​ក្រុង​សួង មាន​ជំងឺ​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ហើយ​បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត ជាមួយ​នោះ​ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ក៏​ឃើញ​វិជ្ជមាន​កូ​វី​ដ
​១៩​។

លោក​ជា ណា​រុន អភិបាលក្រុង​សួងបាន​ប្រាប់​ឲ្យ​ដឹង​ល​ នា​រសៀល​ថ្ងៃ​ទី​១៨ មិថុនា ​២០២១ថា លោក ជា សុវណ្ណ​រិ​ទ្ធ អាយុ ៤៨​ឆ្នាំ ​និង​លោកស្រី ឃាន គី​ម​ហួ​ន អាយុ៤៦​ឆ្នាំ​ ទាំង​២​នាក់​ប្តី​ប្រពន្ធ រស់នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង បន្ទាប់​ពី​ប្រពន្ធ​មាន​អាកា​រៈ​ឈឺ​ធ្ងន់​ ក៏​បាន​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ព្យាបាល​ជំងឺ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​មានការ​សង្ស័យ​ក៏​ធ្វើតេស្ត​សំណាក (Rapid test) លទ្ធផល “​មាន​វិជ្ជមាន​កូ​វី​ដ​-១៩” ទាំង​២​នាក់ ហើយដោយ​ជំងឺ​ប្រពន្ធ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​បាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ល្ងាច​ថ្ងៃ​នោះ ។

អភិបាលក្រុង​សួង​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ ​ក្នុង​នាម​អាជ្ញាធរ​ក្រុង​សួង​បាន​សហការ​ជាមួយនឹង​ជំនាញ​សុខាភិបាល​ខេត្ត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​ មិថុនា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​មើល​ក្នុង​នោះ​សរុប​ចំនួន​៥២​នាក់​ ក្នុង​នោះ​ស្រី​៣២នាក់ ដោយ​អ្នក​ប៉ះពាល់​ផ្ទាល់​១២​នាក់ អ្នក​ប៉ះ​ដោយ​ប្រយោល​៣៩​នាក់ តាម​រយៈ​ការ​ធ្វើតេស្ត​បាន​ចំនួន​២៩​នាក់ លទ្ធផល​ឃើញ​វិជ្ជមាន​ចំនួន​២​នាក់ ។

ហើយ​ក្រុមការងារ​នឹង​បន្ត​ចុះ​ប្រមូល​សំណាក​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១៩​ មិថុនា​ នេះ ។ ជាមួយ​នោះ​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃ​ទី​១៨ មិថុនា​ ឆ្នាំ​២០២១ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​បិទ​ចេញចូល​ជា​បណ្ដោះអាសន្ន​នៅ​ទីតាំង​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​សុខ សំណាង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង និង​បន្ទប់​ពិនិត្យ​ព្យាបាល​ជំងឺ​សាន ហុង(​ខឹ​ម ថុ​ល​) ស្ថិត​នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ covid-19 ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​រយៈពេល​១៤​ថ្ងៃ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៨​មិថុនា ឆ្នាំ 2021 រហូត​ដល់​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០២១​។

អភិបាលក្រុង​សួងបញ្ជាក់​ថា ​ចំពោះ​ទីតាំង​ទាំង​ពីរ​ដែល​ត្រូវ​បាន​បិទ​នេះ​ដោយសារ​តែ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ស្ត្រី​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​ស្លាប់​នោះ ។ ​អាជ្ញាធរ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ស្ត្រី​ដែល​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​រូប​នេះ សូម​ប្រញាប់​មក​យក​សំណាក​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​សហគមន៍​។ អាជ្ញា​ធរមាន​ជំនឿ​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ​និង​រួម​សហការ​ដើម្បី​ឱ្យ​កិច្ចការ​នេះ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ​ដើម្បី​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ