ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​ផ្សារ​សែន​មនោ​រម្យ​ទាំងស្រុង ក្រោយ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​ជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្សារ​សែន​មនោ​រម្យ​ទាំងស្រុង ដោយ​ផ្សារ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចំ​ប៉ក់ និង​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក្រោយ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​ជា​បន្តបន្ទាប់ ហើយ​អាជីវករ​ដែល​គ្មាន​ការ​ប៉ះពាល់…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្សារ​សែន​មនោ​រម្យ​ទាំងស្រុង ដោយ​ផ្សារ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចំ​ប៉ក់ និង​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក្រោយ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​ជា​បន្តបន្ទាប់ ហើយ​អាជីវករ​ដែល​គ្មាន​ការ​ប៉ះពាល់ ឬ​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​កូ​វី​ដ តម្រូវ​ឲ្យ​ទៅ​លក់ដូរ​ទំនិញ និង​បន្លែបង្ការ ម្ហូប​ត្រី​សាច់ នៅ​លើ​អតីត​ព្រ​លាន​យន្តហោះ​ជា​ប៉ុណ្ណោះ​អាសន្ន​។

លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី និង​មន្ត្រី​ពាក់ព័ន្ធ នា​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​លក់ បន្លែ ត្រី​សាច់ នៅ​លើ​សួនច្បារ​ក្រុង​សែន​មនោ​រម្យ បន្ទាប់​ពី​ផ្សារ​ជនជាតិ ស្ថិត​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ធ្វើការ​បិទ​ខ្ទប់​នា​ពេល​ថ្មី​ៗ​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

នា​ឱកាស​នោះ​ដែរ លោក ជាក់ ម៉េ​ង​ហ៊ា​ង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ សូម​ទៅ​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឬ​ទីតាំង​ណាមួយ​ដែល​ក្រុម​គ្រូពេទ្យ​បាន​កំណត់ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០២១ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​ក្នុង​ខេត្តមណ្ឌលគិរី បាន​កើនឡើង​ចំនួន​៥៧​នាក់ ក្នុង​នោះ​ក៏​មាន​ម្នាក់​ជា​កុមារ​វ័យ​ត្រឹម​១៨​ខែ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ