ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ជួយ​ទិញ​កង្កែប​ពី​កសិករ​សហគមន៍​ចិញ្ចឹម នៅ​សង្កាត់​ភ្នៀ​ត និង​សង្កាត់​កោះ​ពង​សត្វ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កាលពី​ថ្មី​នេះ បាន​ជួយ​ទិញ​កង្កែប​សាច់​ពី​កសិករ​សហគមន៍​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត និង​ភូមិ​កំព្រីង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ ​ក្នុងនាម​រដ្ឋបាលខេត្ត…

​ខេត្តបន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កាលពី​ថ្មី​នេះ បាន​ជួយ​ទិញ​កង្កែប​សាច់​ពី​កសិករ​សហគមន៍​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត និង​ភូមិ​កំព្រីង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មា​ជ័យ និង​ក្រុមការងារ បាន​ទៅ​ជួយ​ទិញ​កង្កែប​សាច់​ពី​សហគមន៍​ចិញ្ចឹម​កង្កែប​សង្កាត់​ភ្នៀ​ត និង​សង្កាត់​កោះ​ពង​សត្វ ចំនួន ១.០០០​គ​.​ក្រ ហើយ​ចែក​ទៅអោយ​កងកម្លាំងប្រដាប់អាវុធ​នៃ​កងឯកភាព​នានា ដែល​បាន និង​កំពុង​ឈរជើង​ទ្រោល​សភាពការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ការទប់ស្កាត់​លំហូរ​ព​លករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ការស្រាវជ្រាវ​រក​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​កង្កែប​មួយចំណែក​ទៀត ផ្តល់ជូន​មណ្ឌល​ជីវិត​ថ្មី ភ្នំ​បាក់ (​កន្លែង​បន្សាប​អ្នក​ជាប់​សារធាតុ​ញៀន​) សម្រាប់​ទុក​ធ្វើ​ម្ហូប អោយ​អ្នក​មក​បន្សាប​សារធាតុ​ញៀន​។ នេះ​ក៏​ជាការ​ដោះស្រាយ​ជីវភាព បាន​មួយគ្រា​ផងដែរ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ កសិករ​ចិញ្ចឹម​កង្កែប បាន​ត្អូញត្អែរថា កង្កែប​សាច់​លក់​មិន​ដាច់ ហើយ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព ការសង​បំណុល និង​ការទិញ​ចំណី​អោយ​វា​ស៊ី​។​

​លោក ស្រី សុខា រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត ជា​កសិករ​ចិញ្ចឹម​ប​ង្កែ​ប បានអោយដឹងថា គាត់​បាន ប្រកប​របរ​ចិញ្ចឹម​កង្កែប​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ ចិញ្ចឹម​កង្កែប​ចំនួន ០៦​ស្បៃ​។​

​កសិករ​បាន​ប្រាប់​សារព័ត៌មាន​ថា ពួកគាត់​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​នេះ​៖ ទី​១ គ្មាន​ប្រាក់​បង់​ការប្រាក់​ខ្ចីបុល នៅ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ទី​២ អត់​ប្រាក់​ទិញ​ចំណី​ឲ្យ​វា​កង្កែប​ស៊ី​។​

​គាត់​បន្តថា នា​ឆ្នាំនេះ គាត់​បាន​ចិញ្ចឹម​កង្កែប ចំនួន ០៦​ស្បៃ​។ ក្នុង​០១​ស្បៃ​ប្រហែល ១,០០០​ក្បាល​។ ពោលគឺ​ឆ្នាំកន្លងមក វា​មាន​ទីផ្សារ ហើយ​មាន​ម៉ូ​យមក​ទិញ​កង្កែប​សាច់ ហើយ​បាន​តម្លៃ​ខ្ពស់​។​

​ចំណែកឯ​បងប្រុស ពុធ ឈួ​ង កសិករ​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត អោយដឹងថា សព្វថ្ងៃ​ចិញ្ចឹម​កង្កែប​ចំនួន ១១​ស្បៃ ក្នុង ០១​ស្បៃ​ក មាន​ជាង ១,០០០​ក្បាល​ផងដែរ​។ តែ​សល់​លក់​មិនទាន់​ចេញ​។

​ក្រុម​អ្នក​ចិញ្ចឹម​កង្កែប ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​មន្ទីរជំនាញ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម ជួយ​រក​ទីផ្សារ​លក់​ប​ង្កែ​ប ដើម្បី​យកលុយ​បង់ការ​ប្រា​ក់នៅ​ធនាគារ និង​បាន​ទិញ​ចំណី​ឲ្យ​ប​ង្កែ​ប ដែល​នៅ​តូចៗ​បន្ថែមទៀត​។​

​លោក ហួត សា​វី ចៅសង្កាត់​ភ្នៀ​ត បាន​បញ្ជាក់ថា នៅក្នុង​ទូទាំង​សង្កាត់​ភ្នៀ​ត មាន​កសិករ​ចិញ្ចឹម​កង្កែប ចំនួន ៥៨​គ្រួសារ បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ គ្មាន​អ្នកទិញ​កង្កែប​ទេ​។

​ករណីនេះ លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា បញ្ហា​ទីផ្សា​កង្កែប​សាច់ និង​កូន ដែល​កសិករ នៅក្នុង​សង្កាត់​ភ្នៀ​ត ជួបប្រទះ​នេះ ក្នុងនាម​មន្ទីរ លោក​នឹង​ខិតខំ​ជួយ​រក​ទីផ្សារ​ជូន​។ មកទល់​ថ្ងៃទី​១៧ ខែមិថុនា កង្កែប​សាច់​នៅ​សហគមន៍​ខាងលើ អាច​លក់​ចេញ​ខ្លះ​វិញ​ហើយ​៕ ណុប រក្សា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ