ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានជនសង្ស័យម្នាក់ បាន​លួចកាច់កម៉ូតូ ម៉ាកហុងដា Beat

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូមកពីលេងបាល់វិញ បានចតម៉ូតូ នៅមុខផ្ទះមួយភ្លែត ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ បានសម្រេច ហើយបំរុងនឹងជិះរត់គេច ត្រូវបានម្ចាស់ម៉ូតូ…

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូមកពីលេងបាល់វិញ បានចតម៉ូតូ នៅមុខផ្ទះមួយភ្លែត ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ បានសម្រេច ហើយបំរុងនឹងជិះរត់គេច ត្រូវបានម្ចាស់ម៉ូតូ តាមទាន់ចាប់ប្រគល់អោយ​សមត្ថកិច្ចម្នាក់ នឹងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១០​នាទី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ ២០១១ នៅចំណុចមុខនឹងហាងសាច់អាំង168 ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

​ជនរងគ្រោះ​ ឈ្មោះ សេង វណ្ណាស័ក ភេទប្រុស​ ស្នាក់នៅផ្លូវ2011 សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ ​គាត់ទើបតែជិះម៉ូតូម៉ាកហុងដា Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM 8855 មកពីហាត់​ប្រាណ ធ្វើដំណើរតាមបណ្តោយផ្លូវ2011 រហូតមកដល់ចំណុចមុខផ្ទះ ជនរងគ្រោះបានទុកម៉ូតូចោលមួយភ្លែត ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ បានសម្រេច ហើយបម្រុងនឹងជិះរត់គេចខ្លួន សំណាងល្អ ហើយដែលជនរងគ្រោះ បានទាញម៉ូតូបានមកវិញ ហើយជិះដេញតាមពីក្រោយ រួចស្រែកថា ចោរៗ ចៃដន្យសំណាងល្អ ដែលមានកម្លាំងល្បាតរបស់ប៉ុស្តិ៍គោកឃ្លាង បានឃាត់ខ្លួនចោរ​បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួន បាត់ស្រមោល។

ចោរម្នាក់នោះ ត្រូវបានយកទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បី​​​​​សួរនាំរកបក្ខពួក ដែលរត់គេចខ្លួន។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ក៏បានយកមកបានវិញ។ ក្រោយការសាកសួរ ​ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់​តុលាការ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ