ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត ៤គ្រឿង ដែលចតគ្មានសណ្តាប់ធ្នាប់ ត្រូវបាន​អាជ្ញាធរខណ្ឌដូនពេញ ស្ទូច និងដាក់ខ្នោះ ដើម្បីផាកពិន័យ និងព្រមានឱ្យរាងចាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ យ៉ាងហោចណាស់ មានរថយន្ត​ ៤គ្រឿងទៀត ដែលចតគ្មានសណ្តាប់ធ្នាប់ ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ ​ស្ទូច​ និង​ដាក់​ខ្នោះ​ ដើម្បី​ផាកពិន័យ​ និង​ព្រមាន​ឱ្យ​រាង​ចាល។…

រាជធានីភ្នំពេញ​៖​ យ៉ាងហោចណាស់ មានរថយន្ត​ ៤គ្រឿងទៀត ដែលចតគ្មានសណ្តាប់ធ្នាប់ ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ ​ស្ទូច​ និង​ដាក់​ខ្នោះ​ ដើម្បី​ផាកពិន័យ​ និង​ព្រមាន​ឱ្យ​រាង​ចាល។ ក្នុងនោះ អាជ្ញាធរ​ បាន​ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់ យកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០២គ្រឿង និងចាក់សោកង់រថយន្តទុកនៅនឹងកន្លែង ចំនួន ០២គ្រឿង។

វិធានការនេះ ត្រូវបានធ្វើឡើង កាលពីព្រឹក​ថ្ងៃសុក្រ ទី១៨ ខែមិថុនានេះ ឆ្នាំ២០២១ ​ក្នុងពេល​លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជូន វិចិត្រ អធិការរងខណ្ឌ  លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ  និងលោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ បានចុះអនុវត្តការងារ រៀបចំសណ្តាប់ធ្នាប់​​។

អាជ្ញាធរខណ្ឌដូនពេញ បាន​ឲ្យដឹងថា ក្រុមការងារចម្រុះខណ្ឌដូនពេញ បានចុះអនុវត្តការងារ  ដូចខាងក្រោម៖ ១/.ចុះរៀបចំសន្តិសុខ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ តាមតម្រាយផ្លូវសម្តេចតេជោ និងគណៈប្រតិភូឆ្លងកាត់ ២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត និង​ផ្លូវមួយចំនួន​។

ជាលទ្ធផល អាជ្ញាធរបាន​ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង និងចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០២គ្រឿង។ អាជ្ញាធរ​បានផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។ អាជ្ញាធរ​បានចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ។ ចុះរៀបចំបាញ់ថ្នាំសម្លាប់មេរោគ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅជុំវិញ និងខាងក្នុងមណ្ឌល​ចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាហាំងង៉ោស្រះចក វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ អនុវិទ្យាល័យ ចតុមុខ សាលាបឋមសិក្សា ព្រះនរោត្តម វិទ្យាល័យ អនុវត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ