ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​១១​នាក់​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១១​នាក់​ថ្មី​បន្ថែម​ទៀត​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ (​សហគមន៍ ២០​កុម្ភៈ​)…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១១​នាក់​ថ្មី​បន្ថែម​ទៀត​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ (​សហគមន៍ ២០​កុម្ភៈ​) របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​នោះ​ដែរ ក៏​បាន​បញ្ជាក់ អ្នក​វិជ្ជមាន​ទាំង​១១​នាក់ (​ស្រី​៨​នាក់​) ដែល​មាន​ជា​កម្មករ ពលករ មេផ្ទះ និង​អនុប្រធាន​ភូមិ​។

អ្នក​ឆ្លង​កូ​វី​ដ​ទាំង​១១​នាក់ មានស្រុក​កំពង់ត្រឡាច ១​នាក់​, ក្រុង​កំពង់ឆ្នាំង​១​នាក់​, ស្រុក​រលាប្អៀរ​២​នាក់​, ស្រុក​សាមគ្គី​មាន​ជ័យ ២​នាក់ និង​ស្រុក​ទឹកផុស​៣​នាក់​។ អ្នក​វិជ្ជមាន​ទាំង ៩​នាក់​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​, មណ្ឌល​សុខភាព​ព្យាបាល​កូ​វី​ដ​ស្រុក​កំពង់ត្រឡាច និង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​កម្មករ កម្មការិនី ស្នាក់​នៅ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង គ្រួសារ​អ្នក​ទាំងនោះ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅ​ដ្ឋា​ន នៅ​ទី​សំណាក់​រៀងខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​សុខាភិបាល​។

បន្ត​តាមដាន​សុខភាព​របស់​ពួក​គាត់ និង​ជួយ​ដោះស្រាយ​ការ​លំបាក​នានា​តាម​គ្រួសារ​នីមួយ​ៗ​តាម​ការ​ជាក់ស្ដែង​។ រដ្ឋបាល​សាលាខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ ខាងលើ​ក្នុង​រយៈពេល ១៤​ថ្ងៃមុន​ត្រូវ​ពិនិត្យ​សំណាក នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ឬ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​។ សូម​បញ្ជាក់​ថា សរុប​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៣៦២​នាក់ ស្រី​២៦៨​នាក់​ជា​សះស្បើយ ២១៧ នាក់ ស្រី​២១០​នាក់ ជា​សះស្បើយ​ថ្មី​គ្មាន​។ មាន​អ្នក​ស្លាប់​៦​នាក់ ស្រី​៤​នាក់ និង​ង​កំពុង​សម្រាក​ព្យាបាល ៦៩ នាក់​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ