ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​ប្រឈម​ការ​ផុត​ពូជ​ដោយសារ​កម្តៅ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សហគមន៍​អន្តរជាតិ​ដើម្បី​ការពារ​ធម្មជាតិ និង​ធនធានធម្មជាតិ​(IUCN) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥​ថា ចំនួន​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​រស់នៅ​តំបន់​អាកទិច​នៃ​ប៉ូ​ល​ខាងជើង

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សហគមន៍​អន្តរជាតិ​ដើម្បី​ការពារ​ធម្មជាតិ និង​ធនធានធម្មជាតិ​(IUCN)  បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥​ថា ចំនួន​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​រស់នៅ​តំបន់​អាកទិច​នៃ​ប៉ូ​ល​ខាងជើង មាននៅ​សេសសល់​ប្រមាណ​ពី​២២.០០០​ទៅ​៣១.០០០​ក្បាល​ប៉ុណ្ណោះ ក្នុង​ពេល​បច្ចុប្បន្ន ។

ទោះបីជា​បែប​ណា​ក៏​ដោយ ស្ថានភាព​នៃ​បម្រែបម្រួល​សីតុណ្ហភាព​នៅ​លើ​លោក​ដែល​មាន​និន្នាការ​ធ្ងន់​ឡើងជា​លំដាប់​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ខ្លាឃ្មុំ​តំបន់​ប៉ូ​លអាច​ធ្វើ​ឱ្យ​ខ្លាឃ្មុំ​ប្រភេទ​នេះ​ផុត​ពូជ​ក្នុង​ពេល​អនាគត​។  ក្រៅពី​នេះ​លទ្ធផល​ស្រាវជ្រាវ​នោះ​ដែល​រៀបចំ និង​ប្រមូល​ទិន្នន័យ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៨ រហូត​មក​បញ្ជាក់​ថា នឹង​មាន​និន្នាការ​ខ្ពស់ ដែល​ចំនួន​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​ធ្លាក់​ចុះ​ជាង​៣០% ក្នុង​រយៈពេល​ពី​៣០​ឆ្នាំទៅ​៤០​ឆ្នាំ​ខាង​មុខ ។

លោកស្រី​អីុ​ង​ហ្គ័​រ អ៊ែន​ដឺ​សេន នាយក IUCN បាន​អំពាវនាវ​ដល់​ពិភពលោក​ត្រូវ​បង្កើន​កិច្ច​ព្យាយាម​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កម្តៅ ដើម្បី​ទប់ស្កាត់​ការ​រលាយ​ទឹកកក​នៅ​ប៉ូ​ល​ខាងជើង ដែល​កំពុង​រលាយ​ឆាប់ និង​ធ្វើ​ឱ្យ​កម្រិត​ទឹកសមុទ្រ​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ខែកញ្ញា ២០០២​រហូត​មក ៕