ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​ក្នុងស្រុក​វាយតម្លៃ​ថា ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មិន​អាច​កើន​ដល់​៤% ​ក្នុង​ឆ្នាំ​២០២១​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​ធនាគារពិភពលោក​ចេញ​របាយការណ៍​ព្យាករណ៍​ទុក​អំពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ថា ​នៅ​ឆ្នាំ​២០២១​នេះ​អាច​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់​៤% បន្ទាប់​រួច​ទំហំ​អស់​៣,១%​កាលពី​ឆ្នាំ​២០២០ ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ឬ​វាយតម្លៃ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​មិន​អាច​កើនឡើង​ដល់​៤%​បាននោះ​ទេ ពោល​គឺ​អាច​មាន​សន្ទុះ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​២០២០​។ លោក បណ្ឌិត គី សេរី​វឌ្ឍន៍…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​ធនាគារពិភពលោក​ចេញ​របាយការណ៍​ព្យាករណ៍​ទុក​អំពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ថា ​នៅ​ឆ្នាំ​២០២១​នេះ​អាច​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់​៤% បន្ទាប់​រួច​ទំហំ​អស់​៣,១%​កាលពី​ឆ្នាំ​២០២០ ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ឬ​វាយតម្លៃ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​មិន​អាច​កើនឡើង​ដល់​៤%​បាននោះ​ទេ ពោល​គឺ​អាច​មាន​សន្ទុះ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​២០២០​។

លោក បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លើក​ឡើង​ថា ការ​ព្យាករណ៍​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​នេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​,​ប្រជាពលរដ្ឋ​មាន​ភាព សោមនស្ស​និង​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​រស់នៅ អីចឹង​វា​នឹង​ធ្វើ​ឱ្យ​ការ​ចាយវាយ​នៅ​ក្នុង​ប្រទេស​មាន​កំណើន ហើយ​ជា​ច​លករ​មួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ចេញពី​ផ្ទៃក្នុង​ប្រទេស​របស់​ខ្លួនឯង​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ សង្កត់ធ្ងន់​ថា​« ប៉ុន្តែ​ស្ថានការណ៍​នឹង វា​មាន​ភាព​ផុយ​ស្រួយ ហើយ​ខ្ញុំ​ខ្លួនឯង យល់​ឃើញ​ថា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ វា​មិន​អាច​ឡើង​ដល់​៤%​នោះ​ទេ ក្នុង​រង្វង់​ពី​សូន្យ​(០)​ដល់​១%​។​សូន្យ​(០)%​មាន​ន័យ​ថា​កំលាំង​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​និង​ឆ្នាំ​២០២០​មានកំ​លាំង​ប្រហាក់ប្រហែល​គ្នា មិន​មាន​កំណើន​លើស​ពី​ឆ្នាំ​២០២០​ទេ ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១ វា​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​៦​ខែ​មក​ហើយ​»​។

បើ​តាម​បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ​លើក​ឡើង​ដូច្នេះ​ថា បើសិន​ការ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​បាន​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បាន​ល្អ​ឥត​ខ្ចោះ​មែន​នោះ បាន​ធ្វើ​ឱ្យ​សន្ទុះ​របស់​យើង​បាន​ឡើង​មក​វិញ ហើយ​នៅ​ឆ្នាំ​២០២២​អាច​នឹង​ឡើង​មក​៦%​។
ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី អ៊ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា មាន​សាសន៍​ថា​« ដូច​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ដែរ កម្ពុជា​បាន​រង​ការ​ប៉ះទង្គិច​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ដោយសារ​តែ​កូ​វី​ដ​១៩​។ ប៉ុន្តែ​ដំណឹង​ល្អ​នៅ​ត្រង់​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣​លាន​នាក់ រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់​។​ធនាគារពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ និង​ជួយ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​មាន​ភាព​ធន់​រឹង​មាំ​ឡើង​វិញ​»​។

ពាក់ព័ន្ធ​និង​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្លាប់​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​របស់​យើង​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ការ​ងើបឡើង​នេះ នៅ​មាន​ភាព​មិន​ប្រាកដប្រជា​កម្រិត​ខ្ពស់​នៅឡើយ ប្រសិនបើ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ មាន​កម្រិត​នៃ​ផល​ប៉ះពាល់​នៅ​តែ​ខ្ពស់ និង​មាន​ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ គូសបញ្ជាក់​ដូច្នេះ​ថា​« សម្រាប់​ដំណើរ​ឆ្ពោះទៅ​មុខ កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ស្តារ​សេដ្ឋកិច្ច ដោយ​ផ្អែក​លើ​សសរស្តម្ភ​ចំនួន​៣៖ ១)- ការ​រស់​ឡើង​វិញ និង​រស់រាន​មានជីវិត​៖ ដោយ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​រក្សា​ឱ្យ​បាន​នូវ​ដង្ហើម​សេដ្ឋកិច្ច និង​ការ​រស់រាន​របស់​ប្រជាជន ព្រមទាំង​ការ​ស្តារ និង​កសាង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ឡើង​វិញ​, ២)- កំណែទម្រង់​៖ ប្រែក្លាយ​វិបត្តិ​ទៅ​ជា​ឱកាស​ដោយ​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​និង​បង្កើន​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ក្នុង​នោះ​ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម និង ៣)- ពង្រឹង​ភាព​ធន់​៖ តាម​រយៈ​ការ​ពង្រឹង និង​ត្រៀមខ្លួន នៅ​ក្នុង​ស្ថាប័ន​សាធារណៈ វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធនធានមនុស្ស រួម​ទាំង​ប្រព័ន្ធ​សុខភាព​សាធារណៈ បណ្តុះបណ្តាល​ជំនាញ និង​សុវត្ថិភាព​សង្គម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ស្រ​ដៀង​គ្នា ដែល​អាច​នឹង​ផ្ទុះ​ឡើង​នា​ពេល​អនាគត​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​លើក​ឡើង​ថា មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​គម្រោង​អនាគត និង​កិច្ចសហការ​គោលនយោបាយ ត្រូវ​រៀបចំ​ឡើង ជា​លក្ខណៈ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាពរឹងមាំ និង​មាន​ភាព​ធន់ ដែល​ជា​មូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ច និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

ក្នុង​ន័យ​នេះ កម្ពុជា​ត្រូវការ​លើក​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​ពង្រីក​មូលដ្ឋាន​កំណើន ដោយ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​បង្កើន​សហគ្រិនភាព និង​នវានុវត្តន៍​បន្ថែម​ទៀត ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​តាម​រយៈ​ការ​បង្កើន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ក្នុង​បណ្តាញ​ផលិតកម្ម និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​សហ​- គ្រាស​ខ្នាត​តូច និង​មធ្យម​។ សមាសធាតុ​ទាំងនេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​រៀបចំ​គម្រោង​អនាគត​របស់​យើង ដោយ​ប្រើប្រាស់​ធនធាន​មាន​កំណត់​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ