ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រើប្រាស់ឡ​ជីវឧស្ម័ន​និយាយ​ថា​ ខ្លួន​ចំណេញ​ទាំង​ថវិកា​និង​ពេល​វេ​ល​ក្រោយ​ពេល​សាកល្បង​ប្រើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ដែល​បាន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន បាន​និយាយ​ថា​ចាប់តាំងពី​ពួក​គាត់​បាន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​មកចំណូល​ក្នុង​គ្រួសារ​មួយ​ឆ្នាំ​មានការ​កើនឡើង​ជាង​មុន​ពេល​ពួក​មិន​បាន​ប្រើ​ឡ​ជីវឧស្ម័ន​នេះ និង​សូម​ឱ្យ​កសិករ​ដទៃ​ទៀតងាក​មក​ប្រើប្រាស់​ប្រភេទ​ឡ​នេះ ដើម្បី​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ផង​ដែរ ។ លោក​បៀ​ន យក់…

រាជធានី​ភ្នំពេញ ៖ កសិករ​ដែល​បាន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន បាន​និយាយ​ថា​ចាប់តាំងពី​ពួក​គាត់​បាន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​មកចំណូល​ក្នុង​គ្រួសារ​មួយ​ឆ្នាំ​មានការ​កើនឡើង​ជាង​មុន​ពេល​ពួក​មិន​បាន​ប្រើ​ឡ​ជីវឧស្ម័ន​នេះ និង​សូម​ឱ្យ​កសិករ​ដទៃ​ទៀតងាក​មក​ប្រើប្រាស់​ប្រភេទ​ឡ​នេះ ដើម្បី​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ផង​ដែរ ។

លោក​បៀ​ន យក់ ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​បាន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​សម្រាប់​យក​ចំហេះ​ប្រើប្រាស់​ក្នុងផ្ទះ​នោះ​បានឱ្យ​ដឹង​ថា ចាប់តាំងពី​លោក​បាន​ដំឡើង​ឡ​ជីវឧស្ម័ន លោក​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឡ​នេះ​ជា​ច្រើន ។ អ្វី​ដែល​ទទួល​បាន​នោះ​គឺ​ហ្គា​ស​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​សម្រាប់​ចម្អិន​អាហារ ដោយ​មិន​អស់​លុយ​ទិញ​អុស ឬ​ធ្យូង​ដូច​មុន​ទៀត ដែល​ជា​ការ​សន្សំ​សំចៃ​មួយ​ចំណែក ។ ម្យ៉ាងទៀត ក្នុង​មួយ​ថ្ងៃ ឡ​នេះ​វា​ត្រូវការ​លាមក​សត្វ​ដូច​ជា​គោ ក្របី​ជ្រូក​ជាដើម ហើយ​សល់​ពី​ចំហេះ វា​ក៏​ផ្ដល់​មក​វិញ​នូវ​ជី​កសិកម្ម​សម្រាប់​ដាក់​ដំណាំ​របស់​យើង​ថែម​ទៀត ។ នេះ​ក៏​បាន​ចំណេញ​ថវិកា​មួយ​ផ្នែក​ទៀត​ពី​ការ​ទិញ​ជី​មក​ដាក់​ដំណាំ ។

ចំណែក​អ្នកស្រី​ហ៊ុត សា​វ៉ុ​ន ពលរដ្ឋ​ក្នុងស្រុក​ប្រាសាទបាគង​នេះ​ដែរ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ចាប់តាំងពី​អ្នក​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​មក អ្នកស្រី បាន​ចំណេញ​ថវិកា​មួយ​ចំនួន​ពី​ការ​ចំណាយ​ទៅ​លើ​អុស ធ្យូង និង​ជី​សម្រាប់​ដាក់​ដំណាំ ព្រោះថា​ក្នុង​មួយ​ឆ្នាំ ឡ​ជីវឧស្ម័ន​នេះ​បាន​ផ្ដល់​ជី មក​វិញ​ជា​មធ្យម​២០​តោន​ឯណោះ ដូច្នេះ​វា​សម​ល្មម​សម្រាប់​ដាក់​ដំណាំ​ផ្សេង​ៗ ហើយ​ជា​ជីធម្មជាតិ​ដោយ​មិន​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​លើ​សុខភាព​នោះ​ដែរ ។

លោក​យ៉ង យឿ​ន អ្នកសម្របសម្រួល​ក្រុមហ៊ុន​ឡ​ជីវឧស្ម័ន​មួយ​ប្រចាំ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា បើសិនជា​ពលរដ្ឋ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​នេះ​កាន់តែ​ច្រើន អ្វី​ដែល​ទទួល​បាន មិនមែន​តែ​ពលរដ្ឋ​ខ្លួន​នោះ​ទេ គឺ​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ ។ ទី​១​កសិករ​មិន​ចាំបាច់​ទិញ​ជីគីមី​មក​ដាក់​ដំណាំ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ មិន​ត្រូវការ​កាប់​បំផ្លាញ​ដើមឈើ ដើម្បី​មក​ធ្វើ​អុស​ឬ​ផលិត​ជា​ធ្យូង​ដើម្បី​ផ្គត់ផ្គង់​នោះ​ទេ ហើយ​មួយទៀត ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​សុខភាព​ល្អ​មិន​មាន​ជំងឺ​ដំ​ណាត់​ដែល​នាំ​ឱ្យ​បាត់បង់​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ផង​ដែរ ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បានឱ្យ​ដឹងផង​ដែរ​ថា ឡ​ជីវឧស្ម័ន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផលិតកម្ម​ចិញ្ចឹមសត្វ​ទំពារ​អៀង (​គោ ក្របី ចៀម និង​ពពែ​) និង​សត្វ​ជ្រូក​ផង​ដែរ តាម​រយ​:​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​បាន​ពី​លាមក​សត្វ ចេញ​ជា​ចំហេះ​សម្រាប់​ចំអិន​អាហារ ភ្លើង​បំភ្លឺ​លំនៅ​ឋាន កាក​សំណល់​ឡ​ជា​ជីធម្មជាតិ​មានគុណ​ប្រយោជន៍​សម្រាប់​ផលិតកម្ម​បន្លែ និង​ឈើ​ហូប​ផ្លែ​។ មិនតែប៉ុណ្ណោះ ឡ​ជីវឧស្ម័ន​បាន​ចូលរួម​កាត់ បន្ថយ និង​លុប​បំបាត់​ពពួក​ប​រ៉ា​សិត​ដែល​មាននៅ​ក្នុង​លាមក​សត្វ និង​រក្សា​បរិស្ថាន (​ក្លិន​) ក្នុងភូមិ ឋាន និង​ក្នុង​កសិដ្ឋាន​បាន​ល្អ និង​ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ចូល​ទៅ​ក្នុង​បរិយាកាស ហើយ​នេះ​គឺជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ។

លោក​បន្ត​ថា ទាំង​ថាមពល និង​កាក​សំណល់​បាន​ពី​ឡ​ជីវឧស្ម័ន បាន​ចូលរួម​ចំណែក​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជា​កសិករ​នៅ​ជនបទ​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​រយ​:​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល អគ្គី​ស​នី ប្រេងឥន្ធន​: ការ​កាប់​បំផ្លាញ​ឈើ​សម្រាប់​ធ្វើ​អុស និង​ព្យូ​ង និង​ជីគីមី​ប្រើ​លើ​ដំណាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ