ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម ស្លា​.​ប់​ក្នុង​បន្ទប់​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • សៀមរាប

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រាយការណ៍​ឱ្យ​ដឹង​ថា បុរស​អនុសេនីយ៍ឯក​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់ទឹក នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​សូទ្រនិគម ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារ​តែ

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រាយការណ៍​ឱ្យ​ដឹង​ថា បុរស​អនុសេនីយ៍ឯក​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់ទឹក នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​សូទ្រនិគម ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារ​តែ​ជំងឺ​គាំងបេះដូង និង​លើសឈាម ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់ទឹក នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៃ​អធិការដ្ឋាន​គ​របាល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ណី វ​រះ អាយុ​៤៣​ឆ្នាំ ឋានៈ​អនុ សេនីយ៍​ឯក នាយ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សូទ្រនិគម​។

សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ក្រោក​ពី​ដេក​ពេល​ព្រឹក ហើយ​ក៏​បាន​ស្លៀក​កន្សែង​ចូល​បន្ទប់ទឹក​។ លុះដល់​ម៉ោង​១១​ព្រឹក យើង​ក៏​បាន​រក​គាត់​មក​ហូប​បាយ តែ​រក​មិនឃើញ​សោះ លុះ​យើង​ក៏​ទៅ​មើល​នៅ​ក្នុង​បន្ទប់ទឹក ក៏​ឃើញ​បន្ទប់ទឹក​បិទទ្វារ​ពី​ក្នុង ហើយ​យើង​ហៅ​មិន​ឮ ទើប​ក៏​កម្លាំង​របស់​យើង​ក៏​បាន​អើត​មើល​តាម​ប្រហោង​ជញ្ជាំង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​គាត់​នៅ​ក្នុង​បន្ទប់ទឹក ក៏​នាំ​គ្នា​ធាក់​ទ្វារ​បន្ទប់ទឹក​ចូល​ទៅ​មើល ក៏​ឃើញ​ថា​គាត់​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ឃើញ​ហេតុការណ៍​នេះ​ហើយ កម្លាំង​យើង​ក៏​បាន​រាយការណ៍​ឱ្យ​គ្រូពេទ្យ​មក​យក​សំណាក ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩ ខណៈ​ពេល​នោះ ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា លទ្ធផល​គឺ​អវិជ្ជមាន​។ ចំពោះ​មូលហេតុ គឺ​ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​គាំងបេះដូង និង​លើសឈាម​។ បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ស​.​ព​ឱ្យទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ