ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​រថយន្ត Ford F-150
កម្មករ​នៅ​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន «​កេ​ន​សាស់​ស៊ី​ទី​» ក្រុង​ក្លេ​កូ​ម៉ូ ពិនិត្យ​រថយន្ត​ដឹក​ទំនិញ Ford F-150 ទើប​ផលិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

២-​ពន្លឺ​ឡាស៊ែ​រ៍

១-​រថយន្ត Ford F-150
កម្មករ​នៅ​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន «​កេ​ន​សាស់​ស៊ី​ទី​» ក្រុង​ក្លេ​កូ​ម៉ូ ពិនិត្យ​រថយន្ត​ដឹក​ទំនិញ Ford F-150 ទើប​ផលិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

២-​ពន្លឺ​ឡាស៊ែ​រ៍
អ្នក​វិទ្យាសាស្ត្រ​បារាំង​បាញ់​ពន្លឺ​ឡា​ស៊ែរ​ទៅលើ​វេហាស៍ នៅ​ក្រុង​លី​យ៉ុ​ង ដើម្បី​វាស់​ល្បឿន​របស់​ពន្លឺ​ឆ្ពោះទៅ​លំហ​អាកាស ។

៣-​ហាង​លក់​ផលិតផល​បុណ្យ​ហា​ឡូ​វី​ន
ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ឈរ​មើល​គ្រោងឆ្អឹង​រួម​ទាំង​លលាដ៍ក្បាល​នៅ​ក្នុង​ហាង​លក់​គ្រឿង ហា​ឡូ​វី​ន​មួយ នៅ​ក្រុង​ប៉ារ៉ាម៉ា​ស់ រដ្ឋ​ញូ​វ​ចឺ​ស៊ី ប្រកបដោយ​ការ​ភ័យ​ខ្លាច ខណៈ​ពេល​ហាង​នោះ​បើក​លក់​នៅ​ទូ​ទាំង​អា​មេ​រិ​ក​ចំនួន​១៥០០​ហាង ស្វាគមន៍​ពិធីបុណ្យ​ហា​ឡូ​វី​ន ។

៤-​កាត់​ដប​ប្លា​ស្ទិ​ក​ជា​រូប​ផ្កា
នាង​អា​លេ​ន​ន័​រ មេន​កា​ដា​លូ ជនជាតិ​ហ្វ៊ី​លី​ពី​ន កាត់​ឆ្លាក់​ដប​ប្លា​ស្ទិ​ក ធ្វើ​ជា​ថូផ្កា លក់​តាម​ដងផ្លូវ ដោយ​មួយ​ដើម​មាន​តម្លៃ​១​ដុល្លារ ។

៥-​ប្រកួតប្រជែង​ឈរជើង​១
ហាង​លក់​គ្រឿងសង្ហារិម​មួយ​នៅ​ក្រុង​ឡូ​យ៉ា​ង ប្រទេស​ចិន ឃោសនា​លក់ទំនិញ​ដ៏​ចម្លែក ដោយ​មាន​មនុស្ស​ចូល​ប្រកួត​ឈរជើង​១ ។ អ្នក​ណា​ឈរ​បាន​លើស​ពី​៣​ម៉ោង នឹង​ទទួល​រង្វាន់​ជា​គ្រឿងសង្ហារិម ។

៦-​ទិវា​គ្មាន​រថយន្ត
ស្ថានភាព​ចរាចរណ៍​នៅ​ផ្លូវបំបែក​មួយ ក្នុង​ក្រុង​គូ​ដា​ឡា​ចា​រ៉ា ប្រទេស​ម៉ិ​ច​ស៊ិ​ក កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៥ ជា​ទិវា​គ្មាន​រថយន្ត បាន​គូររូប​ភាព​ដ៏​ធំ​នៅ​លើ​ដងផ្លូវ ទុកជា​សញ្ញា​នៃ​ការ​គ្មាន​រថយន្ត ។

៧-​វិនិយោគ​ដើម្បី​សុខភាព
ក្រុមហ៊ុន​កូកាកូឡា បាន​ថ្លែង​កាលពី​ចុងខែ​កញ្ញា ២០១៥ ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក បាន​វិនិយោគ​លើ​ផ្នែក​សុខភាព ជា​ទឹកប្រាក់​ដល់​ទៅ​១.០០០​លាន​ដុល្លារ រួម​ទាំង​ឧបត្ថម្ភ​ដល់​ក្រុម​ដែល​អះអាង​ថា ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​មាន​ចំណែក​ធ្វើ​ឱ្យ​កើត​ជំងឺ​ធាត់ ។

៨-​ជាតិពុល​ក្នុង​បរិស្ថាន
ត្រី​ផ្កាយ​តំបន់ឆ្នេរ កាឡា​ឡុ​ច (Kalaloch) ក្នុង​ឧទ្យាន​អូ​ឡាំ​ពិ​ក ក្បែរ​ក្រុង​ហ្វុ​ក វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ជា​ច្រើន​ក្បាល មាន​ជំងឺ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្រុម​ជំនាញ​និយាយ​ថា វា​អាច​ឆ្លង​វីរុស​មួយ​ប្រភេទ​នៅ​ក្នុង​ទឹក ។

៩-​គ្រឿងចក្រ​ធ្វើការ​ជំនួស​មនុស្ស
រោងចក្រ​នៅ​ក្រុង​សៀង​ហៃ ប្រើ​គ្រឿងចក្រ​ធ្វើការ​ជំនួស​មនុស្ស ទោះបីជា​ចំនួន​ការងារ​ធ្លាក់​ចុះ​ក៏​ដោយ ៕