ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​ដេក​ផ្ងារ​អាច​ប្រឈម​នឹង​ការ​រលូត​កូន

8 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​របស់​អូស្ត្រាលី​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ដេក​ផ្ងារ​អាច​បង្កើន​អត្រា​ប្រឈម​នឹង​ការ​រលូត​កូន ។ ការ​សិក្សា​ដែល​មានឈ្មោះ Sydney Stillbirth Study បាន​ពិនិត្យ​លើ​ស្ត្រី​មានគភ៌​២៩៥​នាក់​

តាម​ការ​ស្រាវជ្រាវ​របស់​អូស្ត្រាលី​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ដេក​ផ្ងារ​អាច​បង្កើន​អត្រា​ប្រឈម​នឹង​ការ​រលូត​កូន ។ ការ​សិក្សា​ដែល​មានឈ្មោះ Sydney Stillbirth Study បាន​ពិនិត្យ​លើ​ស្ត្រី​មានគភ៌​២៩៥​នាក់​ក្នុង​មន្ទីរពេទ្យ​ចំនួន​៨​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​មាន​រយៈពេល​៥​ឆ្នាំ​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដេក​ផ្ងារ​ប្រឈម​នឹង​ការ​រលូត​កូន​៦​ដង​ធៀប​នឹង​ស្ត្រី​ដេក​ផ្អៀង​ទៅ​ឆ្វេង ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត​Adrienne Gordon មក​ពី​មន្ទីរពេទ្យ Sydney’s Royal Prince Alfred Hospital បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវជ្រាវ​កាលពី​លើក​មុន​បាន​បង្ហាញ​ថា ដេក​ផ្ងារ​យូរ​ធ្វើ​ឲ្យ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ ។ មានការ​គិត​ដែល​ថា ដេក​ផ្អៀង​ទៅ​ខាងស្តាំ​ឬ​ដេក​ផ្ងារ​បាន​កាត់​បន្ថយ​លំហូរ​ឈាម​តាម​សរសៃឈាម​សំខាន់​ៗ​ពី​ចុងជើង​ទៅ​បេះដូង​ដែល​បញ្ហា​នេះ​វា​ប៉ះពាល់​ដល់​ដំណើរ​ផ្គត់ផ្គង់​ឈាម​ដល់​ស្បូន ។ យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា បើ​ទោះជា​លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​បែប​នេះ​ក្តី ប៉ុន្តែ​បណ្តា​ស្ត្រី​មានគភ៌​ដែល​ដេក​ផ្ងារ​ម្តងម្កាល​គួរ​កុំ​មានការ​បារម្ភ​ឲ្យ​សោះ ។

បណ្តា​ក្រុម​អ្នកជំនាញ​បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​លើក​មុន​ថា ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​ចូល​ចិត្ត​ដេក​ផ្អៀង​ទៅ​ខាងឆ្វេង ។ 

លោកស្រី Emma McLeod ប្រធាន​មូលនិធិ​រលូត​កូន​អូស្ត្រាលី Stillbirth Foundation Australia ដែល​ជា​អ្នក​ផ្តល់​ប្រាក់​ដល់​កិច្ចការ​របស់​វេជ្ជបណ្ឌិត Gordon បាន​ថ្លែង​ថា ការ​សិក្សា​នេះ​ប្លែក​ពី​គេ​ខណៈ​វា​បាន​ពិសោធន៍​លើ​ស្ត្រី​មានគភ៌​ច្រើន​ជាង​៣២​ស​ប្តា​ហ៍ ។ ការ​រលូត​កូន​៤០​ភាគរយ​កើតឡើង​បន្ទាប់​ពី​មានគភ៌​បាន​៣២​ស​ប្តា​ហ៍ ។ ពុំ​មានការ​ពន្យល់​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ​ចំពោះ​មូលហេតុ​ដែល​កូន​ស្លាប់​ក្រោយ​ពី​៣២​ស​ប្តា​ហ៍​នោះ​ទេ ៕