ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​​ប៉ះ​ចំ​​ខ្ទើ.យ​លួច​កាបូប​លុយ​អស់​១០​​ម៉ឺនរៀល​ទុក​បង់ថ្លៃ​ឈ្នួលផ្ទះ​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដឹក​ប៉ះ​ចំ​ខ្ទើ.យ​លួច​កាបូប​លុយ​អស់​១០​ម៉ឺន​រៀល​ទុក​បង់ថ្លៃឈ្នួលផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ២០១៥

រាជ​ធានីភ្នំពេញ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដឹក​ប៉ះ​ចំ​ខ្ទើយ​លួច​កាបូប​លុយ​អស់​១០​ម៉ឺន​រៀល​ទុក​បង់ថ្លៃឈ្នួលផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ២០១៥ ត្រង់​ចំណុច​​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ម្ចាស់កាបូប​ឈ្មោះ ទេព សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​​ឆ្នាំ ​​ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​​​ជិះ​ម៉ូតូ​មើលគេមើលឯងនៅ​វត្ត​ភ្នំ​លេង​ហើយក៍​បាន​បន្តដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស​​ទៅ​យក​កូន​គាត់​ចេញពី​ធ្វើការ លុះ​មក​ដល់​ចំ​ណុចកើតហេតុ​ក៍​មាន​នារី​ភេទ​ទី​បី​​ម្នាក់​ហៅ​​ឱ្យ​​ឌុ​ប ​​គាត់​គិត​ថា​មិន​ទាន់​ដល់​ម៉ោង​ទៅ​យក​កូន​គាត់​ក៍​ឌុ​ប​នារី​ភេទ​ទី​បី​នោះ​ទៅ​មុខ​ពេទ្យ​កាល់ម៉ែ​ត ខណៈ​ពេល​កំពុង​​ជិះ​តាម​ផ្លូវ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​ពី​ហោប៉ៅ​ក្រោយ​គាត់​ ​​លុះដល់​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ជនសង្ស័យ​​ចុះ​ហើយ​​ហុច​ប្រាក់​​ឱ្យ​គាត់​ចំនួន​២.០០០រៀល​​ ដោយសារ​តែ​ពេល​ឌុ​ប​ជនសង្ស័យ​ទៅ​ដល់​កន្លែង​ហើយ​ចំ​ពេល​ដែល​ដល់​ម៉ោង​ទៅ​យក​កូន​ផង​នោះ​ គាត់​ក៍​មិន​បាន​ចាប់អារម្មណ៍​ថា​បាត់​កាបូប​ទេ​ ព្រោះ​ប្រញាប់​ទៅ​យក​កូន លុះ​ពេល​គាត់​ជិះ​តាម​ផ្លូវ​​ក៍​លូក​ហោប៉ៅ​​បម្រុង​​យក​លុយ​ដាក់​ចូល​ក្នុង​កាបូប​ស្រាប់តែ​បាត់​កាបូប  ភ្លាម​ៗ​នោះ​ជន​គាត់​​ជិះ​ម៉ូតូ​ទៅ​រក​ជនសង្ស័យ​ដែល​នៅ​ចំណុច​​គាត់​ត្រូវ​បាន​គេ​ហៅឱ្យ​​ឌុ​ប​​ពេល​គាត់​ទៅ​ដល់​​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​​​ដេក​នៅ​លើ​កៅអី​នៅ​​​សួន​មុខ​សាកល​វិទ្យាល័យ​គ្រប់គ្រង​នោះ ហើយ​គាត់​ក៍បាន​ចាប់​សួរនាំ​រក​កាបូប​គាត់​នៅឯណា ជនសង្ស័យ​ក៍បាន​ចង្អុល​ប្រាប់​​គាត់​ឱ្យ​​បែរមុខ​ចេញ ​​ស្រាប់តែ​មាន​​បក្ខ​ពួក​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ ​ជនសង្ស័យ​​ក៏​ឡើង​​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​ដោយ​សុវត្ថិភាព ៕​

ក្រោយ​ពេល​កើតហេតុ​ ​​ម្ចាស់​កាបូប​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋ​បាល​ស្រះ​ចក ​ដើម្បី​តាម​រកមុខ​សញ្ញា​ជនសង្ស័យ​យក​មក​ដោះស្រាយ​តាម​នីតិវិធី​ ៕