ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​អុស​ប្រទះ​ចង្ក្រានហ្គាស​! តាម​រក​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចាប់​បាន​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្រុម​ជួញដូរ​គ្រឿងញៀន ទាំង​៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាក្រោយ​ពី កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​នគរបាល​ខេត្តបាត់ដំបង សហការ​គ្នា…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្រុម​ជួញដូរ​គ្រឿងញៀន ទាំង​៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលា
ក្រោយ​ពី កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​នគរបាល​ខេត្តបាត់ដំបង សហការ​គ្នា ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ជាង​៣០​គីឡូក្រាម ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​-​ស្រុក​ម៉ា​ឡៃ ជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា​ថៃ ។

ប្រតិបត្តិការ​នេះ មុន​ដំបូង​ឡើយ មន្ត្រី​នគរបាល​ជំនេ​ញ ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​នគរបាល​ខេត្តបាត់ដំបង សហ​ការណ៍​គ្នា ចុះ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ជន​បង្ក​បាន​បើករថយន្ត​បុក​មនុស្ស​ស្លាប់ នៅ​បាត់ដំបង បន្ទាប់​មក​ជន​បង្ក រត់​មក​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​កម្លាំង​ជំនាញ​បែរ រក​ឃើញ​ប៉ះ​ចំ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញឿ​ន​ទ្រង់ទ្រាយ​ធំ​ទៅ​វិញ ដូច​ជា​ការ​រក​អុស​ប្រទះ​ចង្ក្រានហ្គាស​ដូច្នោះ​ដែរ ។

ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី នៅ​ជាយ​ដែនកម្ពុជា​ថៃ ដឹកនាំ​ចុះ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​បាន​៤​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​៣៣​គីឡូក្រាម នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ផ្លូវ​ទៅ​វត្ត​គោក​ស្បែង ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ៖
ទី​១. ឈ្មោះ រ៉ុ​ង យ៉ី​ហាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ
ទី​២. ឈ្មោះ រ៉ុ​ង គី​ម​ហ៊ា​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនសង្ស័យ​២​នាក់​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត ទី​៣. ឈ្មោះ សុខ សេ​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ
និង​ទី​៤. ឈ្មោះ វ៉ា​ន់ ឈី​ដា ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​ជនជាតិ​ថៃ​) ។

ការ​ឆែកឆេរ​ក្នុង​ផ្ទៈ​រក​ឃើញ​វត្ថុ​តាង​រឹបអូស​មាន ៖ ១. ម្ស៉ៅ​ក្រាម សង្ស័យ​សា​ធាតុ​ញៀន​ចំនួន​៣៣​កញ្ចប់​ធំ ២. ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​សា​ធាតុ​ញៀន​ចំនួន​៥​ថង់ ៣. ថ្នាំ​ច្រក​ពណ៌​ផ្កាឈូក​(​រាង​បេះដូង​) ២​កូន​ថង់ ៤. ថ្នាំ​គ្រាប់​ពណ៌​ក្រហម​រាង​មូល​១​ថង់​២​គ្រាប់ ៥. ថ្នាំ​ច្រក​ថង់​ពណ៌​ខៀវ​២​កញ្ចប់ ៦. ថ្នាំ​គ្រាប់​ពណ៌​ត្រួ​ច​ចេក​រាង​ចតុកោណ​២​ថង់ ៧. ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង ៨. មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​រថយន្ត​១​គ្រឿង​ម៉ាក់​ហា​យ​ឡេ​ន​ឌឺ ពាក់​ផ្លា​ក់​លេខ​បន្ទាយ​មាន​ជ័យ 2C.3186 ៩. ម៉ូតូ​(​កង់​៤) ចំនួន​១​គ្រឿង ។

លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត បាន​បញ្ជាក់​ថា បាន​បន្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ទី​២-​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ដោយ​យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​៤ បាន​ឲ្យ​ដឹង​ថា ថ្នាំ​ញៀន​ទាំងនេះ ពួក​គេ​ទិញ​ពី​ឈ្មោះ ឡេ​ង គឹ​ម​ឡាយ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មានផ្ទះ​នៅ​ភូមិ​ថ្មី ឃុំ​.​ស្រុក​ស្រុក​ម៉ា​ឡៃ ហើយ​ភ្លាម​ៗ​នោះ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ ហើយ​ក៏​ឃាត់ខ្លួន​បាន មនុស្ស​ប្រុស​ស្រី​៤​នាក់​បន្ថែម​ទៀត រួម​មាន ៖

ទី​១. ឈ្មោះ គួ​ន ស្រី​ឡាន់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ
ទី​២. ឈ្មោះ សេង ស្រី​និ ភេទ​ស្រី អាយុ​២៣​ឆ្នាំ
ទី​៣. ឈ្មោះ ឡុ​ង សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ
និង​ទី​៤. ឈ្មោះ ហែម វ៉ា​ន់​លី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។

កម្លាំង​ធ្វើការ​ឆែកឆេរ​ក្នុង​ផ្ទៈ​រក​ឃើញ​វត្ថុ​តាង​រឹបអូស​មាន ៖ ១. ថ្នាំ​ញៀន​ទឹក​ប្រភេទ​ដប​ចំនួន​៥​ប្រអប់ ស្មើ​១២៥​ដប ២. ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ចំនួន​៦៣​គ្រាប់ ៣. ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម ចំនួន​ប​៥៥​គ្រាប់ ៤. ថ្នាំ​ញៀន​គ្រាប់​ពណ៌​ខៀវ​ចំនួន​៨​គ្រាប់ ៥. ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា​១​កញ្ចប់ និង​១​កូន​ថង់​តូច ៦. អាវុធ​ខ្លី​ម៉ា​ក់ឡុក​១​ដើម​មាន​១៦​គ្រាប់ ៧.​រថយន្ត​តូ​យូ​តា​ប្រូស​១​គ្រឿង ។

ដោយឡែក ជនសង្ស័យ​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ឈ្មោះ ឡេ​ង គឹ​ម​ឡាយ ដែល​កំពុង​រត់គេច​ខ្លួន​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ។

លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី ជាប់​ជាយ​ដែន នៅ​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​(​ស្រី​៣​នាក់​) និង​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ​ជាង​៣០​គីឡូក្រាម ក្រោយ​ពេល​សាកសួរ​ចម្លើយ និង​វត្ថុ​តាង​គ្រឿងញៀន ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ