ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​បរិស្ថាន​សកល​អនុម័ត​ថវិកា​ជាង៤៦,៦ លាន​ដុល្លារ ​ដើម្បី​គាំទ្រ​ដល់​គម្រោងអង្គការ FAO មាន​ទាំង​កម្ពុជា​ផង

2 ឆ្នាំ មុន

បរទេស​ ៖ មូលនិធិ​បរិស្ថាន​សកល (GEF) បាន​អនុម័ត​ថវិកា​ជាង ៤៦,៦ លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គាំទ្រ​ដល់​គម្រោង​ដែល​ដឹកនាំ​

បរទេស​ ៖ មូលនិធិ​បរិស្ថាន​សកល (GEF) បាន​អនុម័ត​ថវិកា​ជាង ៤៦,៦ លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គាំទ្រ​ដល់​គម្រោង​ដែល​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នៅ​ក្នុង ប្រទេស​ចំនួន ៨ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ FAO ។

ការ​អនុម័ត​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​បរិស្ថាន​សកល (GEF) លើក​ទី ៦០ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សម្រាប់​ប្រទេស​ដែល​មានការ អភិវឌ្ឍន៍​តិចតួច​លើក​ទី ៣០ របស់ GEF ។ ហើយ​វា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​គ​ម្រា​ង​មួយ​ចំនួន​ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​គាំទ្រ និង​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​និង​ជីវចម្រុះ ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​សឹក​រិច​រិល​នៃ​ដី និង​ទប់ស្កាត់​ការ​នេសាទ​ដែល​មិន​មាន​និរន្ត​ភាព​។

គម្រោង​ចុង​ក្រោយ​ទាំងនេះ នឹង​ផ្តោត លើ​ការ​គាំទ្រ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិសយ​យ​បរិស្ថាន​សំខាន់​ៗ​ដូច​ជា ការ​សឹក​រិច​រិល​ដី ការ​បាត់បង់​ជីវចម្រុះ ការ​នេសាទ​គ្មាន និរន្តរភាព និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​នឹង​កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់រយ​ពាន់​នាក់​នៅ​ក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក​។

គម្រោង​ទាំងនេះ នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ភាព​ជា​ដៃគូ និង​សហ​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ដូច​ជា កម្ពុជា កា​មេ​រូ​ន អេ​រី​ទ្រា ឡេ​សូ​ថូ (Lesotho) ម៉ា​ឡេ​ស៊ី សេ​ណេ​ហ្កា​ល់ ថៃ​ឡង់​ដ៍ និង​វៀតណាម​។

អគ្គនាយក​នៃ​អង្គការ FAO លោក QU Dongyu បាន​មាន​ប្រសាសន៍​ថា «​គម្រោង​ទាំងនេះ​ត្រូវ​បាន​ស្វាគមន៍​ជា​ពិសេស ​បន្ទាប់​ពី​ការ​សម្ពោធ​នៃ​គំនិត​ផ្តួចផ្តើម​ស្តី​ពី ទស​វត្ស​នៃ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី ។ វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ចាត់វិធានការ​ឥឡូវនេះ​ដើម្បី​កែរ​លម្អ​ររ​ប្រព័ន្ធ​ធម្មជាតិ​នៅ​លើ​ដី​និង​ទឹក​ដែល​យើង​ពឹងផ្អែក​ដើម្បី​សម្រេច​បាន​នូវ​ផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និង​ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ​»​។

គម្រោង​ដែល​ត្រូវ​បាន​អនុម័ត​ដោយ GEF នឹង​ជួយ​គាំទ្រ​ដល់​ប្រទេស​ទាំង ៨ និង​សហគមន៍​របស់​ពួក​គេ​ក្នុង​ការ​ជ្រើស​យក​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​ធន់​ទៅ​នឹង​អាកាសធាតុ ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ព្រមទាំង​បង្កើត​គោលនយោបាយ​ដែល​កាន់តែ​រឹង​មាំ ដើម្បី​អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយ​ការ​ណ៌ និង​គ្មាន​ការ​អនុញ្ញាត (IUU) ។

គម្រោង​ទាំងនេះ នឹង​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ចំនួន ៤៤១,៥០០​នាក់ និង​ស្តារ​ឡើង​វិញ​នូវ​ផែន​ទេសភាព​ដែល​បាន​សិ​ក​រិច​រិល​ប្រមាណ​ជាង ២៧,០០០ ហិ​កតា​។ គម្រោង​ទាំងនេះ ក៏​នឹង​បង្កើត​នូវ​តំបន់​ការពារ​ថ្មី​លើ​ដី​និង​សមុទ្រ​ចំនួន ៣០,០០០ ហិ​កតា និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​លើ​ផែន​ទេសភាព​ប្រមាណ​ជាង ៧៦៥,០០០ ហិ​កតា និង​ជម្រក​ត្រី​និង​សត្វ​សមុទ្រ ៤ លាន​ហិ​កតា​ថែម​ទៀត​។

សកម្មភាព​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​គម្រោង នឹង​រួមចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ ៦,៨ លាន​តោន និង​ប្រែក្លាយ​ស្តុក​ត្រី​ដែល​បាន​កំពុង​នេសាទ​ហួស​កំរិត​ចំនួន ៥៤៧,៣៩៣ តោន​វិល​ទៅ​កាន់​កម្រិត​មួយ​ដែល​មាន​និរន្តរភាព​ឡើង​វិញ​។

ក្នុង​ចំណោម​គម្រោង​ដែល​ដឹកនាំ​ដោយ​អង្គការ FAO​ទាំងអស់ មាន​គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដើម្បី​ជំរុញ​ការ​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី ថៃ និង វៀតណាម​។

តាម​រយៈ​ការ​អនុវត្ត​វិធីសាស្ត្រ​ប្រព័ន្ធ​អេកូឡូស៊ី​គិតគូរ​ដល់​វិស័យ​ជលផល និង​ពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​ជលផល គម្រោង​ទាំងនេះ​នឹង​ជួយ​ដល់​ការ​អភិរក្ស​ជីវចម្រុះ​សមុទ្រ និង​កាត់​បន្ថយ​ការ​នេសាទ​ហួស​កម្រិត ខណៈ​ជួយ​ទ្រទ្រង់​ដល់​និរន្ត​ភាព​នៃ​ជីវភាព​របស់​ប្រជា​នេសាទ​។

គម្រោង​ចំនួន​បួន​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ទ្វីបអាហ្វ្រិក នឹង​ចូលរួម​ដោះស្រាយ​ការ​គំរា.មកំហែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សឹក​រិច​រិល​ដី ដើម្បី​បង្កើន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​របស់​សហគមន៍ ការពារ​ធនធានធម្មជាតិ និង​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​។

ចាប់តាំងពី​ខែធ្នូ​ឆ្នាំ ២០១៨ អង្គការ FAO បាន​កៀរគរ​ថវិកា​ប្រមាណ​ជាង ៥៥០ លាន​ដុល្លារ​អា​មេ​រិ​ក​ពី​មូលនិធិ បរិស្ថាន​សកល (GEF) សម្រាប់​ប្រទេស​ជា​សមាជិក បូក​រួម​ទាំង​គម្រោង​ចុង​ក្រោយ​ទាំងនេះ ដែល​ធ្វើ​ឱ្យ​អង្គការ FAO ក្លាយជា​ទីភ្នាក់ងារ​កំពូល​មួយ​ន្នុង​ចំណា​ម​ភ្នាក់ងារ​កំពូល​ទាំង ៤ របស់ GEF នៅ​ទូ​ទាំង​ពិភពលោក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ