ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ត្រូវ​ដុសខាត់​សម្អាត​អំពើអាក្រក់​ចេញពី​ខ្លួន

2 ឆ្នាំ មុន

ធម្ម​បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម ព្រះ​អង្គ​បាន​ទូន្មាន​ដល់​មេដឹកនាំ​ទាំងឡាយ​ឱ្យ​ខំ​កាន់​យក​តបធម៌​(តៈ បៈ ធម៌)ក្នុង​ខ្លួន​ជា​និច្ច ។ តបៈ គឺ​ការ​ដុសខាត់​សម្អាតចិត្ដ ឬ​កម្ចាត់​នូវ​អំពើអាក្រក់​ក្នុង​ខ្លួន​ចេញ​ឱ្យ​អស់ ។ តើ​ត្រូវ​ដុសខាត់​កម្ចាត់​អ្វីខ្លះ…

ធម្ម​បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម ព្រះ​អង្គ​បាន​ទូន្មាន​ដល់​មេដឹកនាំ​ទាំងឡាយ​ឱ្យ​ខំ​កាន់​យក​តបធម៌​(តៈ បៈ ធម៌)ក្នុង​ខ្លួន​ជា​និច្ច ។ តបៈ គឺ​ការ​ដុសខាត់​សម្អាតចិត្ដ ឬ​កម្ចាត់​នូវ​អំពើអាក្រក់​ក្នុង​ខ្លួន​ចេញ​ឱ្យ​អស់ ។

តើ​ត្រូវ​ដុសខាត់​កម្ចាត់​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​កម្ចាត់​អារម្មណ៍​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើអាក្រក់​ទាំងឡាយ និង​បញ្ជា​អារ​ម្មណ៍​របស់​ខ្លួនឯង​មិន​ឲ្យ​ក្ដៅក្រហាយ ។ មេដឹកនាំ​មិន​ធ្វើ​ឲ្យ​ក្ដៅក្រហាយ​ដល់​ចិត្ដ​អ្នក​ដទៃ អ្នក​ក្រោម​ឱវាទ​ឡើយ ។

អ្នកដឹកនាំត្រូវ​មាន​ផែនការ កាលវិភាគ​កំណត់​ច្បាស់លាស់​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​អនុវត្ដ​តាម​ផែនការ​នោះ​ឱ្យ​បានជាកំហិតដើម្បីផលប្រយោជន៍ដល់សង្គមជាតិ ។

មេដឹកនាំ​ត្រូវ​សង្កេត​មើល​សកម្មភាព​របស់​ខ្លួនឯង​គ្រប់ពេលវេលា បើ​ដឹង​ថា ធ្វើ​ខុស ឬ​ធ្វើអំពើ​អាក្រក់​ត្រង់​ចំណុច​ណា ត្រូវ​កែប្រែ​ចេញ​ឱ្យ​បាន​លឿន ដើម្បី​បញ្ចៀស​ពាក្យ​និន្ទា​ពី​មហាជន នេះជាតបធម៌នៃអ្នកដឹកនាំល្អ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ