ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​យ៉ា ត្រឡប់​មក​វិញ រំលេច​ឈុត​បុរាណ​ពិតជា​ស្អាត​ទាក់ទាញ​ណាស់ ក្រោយ​ផ្អាក​មួយ​រយៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​យ៉ា​យ៉ា ឃ្វី​ន បាន​វិល​មក​រក​សិល្បៈ​ឡើង​វិញ​ហើយ ក្រោយ​ពេល​ផ្អាក ចេញ​ទៅ​ក​ស៊ី​លក់ដូរ​សង់ផ្ទះ​ល្វែង​លក់​។ នាង​មក​អុកឡុក​លើក​នេះ ឃើញ​ថា នៅ​តែ​ទាញ​បាន​ភាព​ទាក់ទាញ​ដូច​ពី​មុន ជា​ពិសេស​ក្រៅពី​សម្ញែង​ភាព​សិច​ស៊ី នៅ​ពេល​ដែល​នាង​ខំ​រំលេច​រូបភាព

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​យ៉ា​យ៉ា ឃ្វី​ន បាន​វិល​មក​រក​សិល្បៈ​ឡើង​វិញ​ហើយ ក្រោយ​ពេល​ផ្អាក ចេញ​ទៅ​ក​ស៊ី​លក់ដូរ​សង់ផ្ទះ​ល្វែង​លក់​។ នាង​មក​អុកឡុក​លើក​នេះ ឃើញ​ថា នៅ​តែ​ទាញ​បាន​ភាព​ទាក់ទាញ​ដូច​ពី​មុន ជា​ពិសេស​ក្រៅពី​សម្ញែង​ភាព​សិច​ស៊ី នៅ​ពេល​ដែល​នាង​ខំ​រំលេច​រូបភាព​ឈុត​បុរាណ ក៏​ឃើញ​ថា​នៅ​តែ​ទទួល​បាន​កម្រិត​ទាក់ចិត្ត​មិន​តិច​ឡើយ ដោយ​ប្រុស​ៗ​តាម​ចោម​មេត្រី​គន់មើល​មិន​ដាក់​ភ្នែក​ឡើយ​។

កញ្ញា យ៉ា​យ៉ា បាន​លើក​ឡើង​ថា អំ​ឡុ​ក​ពេល​បាត់​មុខ នាង​មិន​ដែល​គិត​ថា ចង់​បោះបង់​សិល្បៈ​ចោល​ឡើយ​។ ជា​ពិសេស​ក៏​មិន​នឹក​ថា បង​ៗ​សារព័ត៌មាន​ភ្លេច​រូប​នាង តែ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​ស្រឡាញ់​រាប់អាន​តាម​សួរនាំ​។ មក​វិញ​លើក​នេះ ចេះ​តែ​រក​ទំនុក អ្វី​ដែល​ប្លែក​តាមតែ​អាច​ច្នៃ​បាន​។ ក្នុង​នោះ​រូបថត​តុបតែង​បែប​ឈុត​បុរាណ​ជា​ច្រើន​នាង​បាន​បង្ហាញ​ឡើង​ដោយ​នឹក​ថា ចង់អោយ​ប្លែក​ខ្លះ ដោយ​មើលទៅ​កុំអោយ​អ​សកម្មភាព​។ នាង​នឹង​រក​នូវ​យុទ្ធវិធី​ប្លែក​ថ្មី ដើម្បី​ទាញ​ការ​តាមដាន ក្រៅពី​ថត​សម្តែង​ភាពយន្ត​។

គួរ​បញ្ជាក់​ថា យ៉ា​យ៉ា ឃ្វី​ន បាន​ក្លាយជា​ថៅកែ​ផ្ទះល្វែង​ផ្ទាល់ខ្លួន​ដោយ​នាង​បាន​តស៊ូ​យ៉ាង​ខ្លាំង​ទំ​រាំ​មាន​ដូច​ពេល​នេះ​។ យ៉ា យ៉ា​ថា នាង​ស៊ូ​អត់ទ្រាំ​មិន​ចង់​ហ៊ឺហារ​នឹង​របស់របរ​ពេក​ឡើយ សុខចិត្ត​បាន​លុយ​ទិញ​ដី​ផ្ទះ​ទុក​។ នាង​បាន​មក​ដល់​ពេល​នេះ ដោយសារ​លក់​ផ្ទះ​ចំណេញ​យក​ទៅ​ទិញ ផ្ទះ​ដី​បន្តកន្ទុយ​គ្នា​ជាយក្រុង​យូរ​ទៅ​បាន​សេសសល់​ផ្ទះ ប៉ុន្មាន​ល្វែង​មិន​ច្រើន​ទេ សាងសង់​លក់​។ មិនដឹង​យ៉ាង​មិច ក្នុង​ចិត្ត​ចង់​តែ​ទិញ​ដី​ផ្ទះ បើកាលណា​មាន​លុយ ហើយ​មិន​នឹក​ថា គោលបំណង​នាង​បាន​ដើរ​ដល់​ចំណុច​នេះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ