ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​ចង.ការ​ប្រាក់​ខ្មែរនិងវៀតណាម​ផ្ទុះជម្លោះបែកផ្សែង ផ្អើ.ល​អស់​គេឯងរត់ចែកជើងគ្នា​ម្តុំព្រះ​អង្គ​​​ដង​កើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​រកស៊ី​ចង.ការ​ប្រាក់​២​ក្រុម បានឈ្លោះប្រកែក និង​វា.យតប់គ្នា​ បង្ក​ការ​ភ្ញាក់​ផ្អើ.ល​អស់​ប្រជាពលរដ្ឋ​កំពុង​អុជ​

រាជធានីភ្នំពេញ ៖ អ្នក​រកស៊ី​ចងការ​ប្រាក់​២​ក្រុម បានឈ្លោះប្រកែក និង​វា.យតប់គ្នា​ បង្ក​ការ​ភ្ញាក់​ផ្អើ.ល​អស់​ប្រជាពលរដ្ឋ​កំពុង​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​នៅ​ព្រះ​អង្គ​ដង​កើ រត់​ចែក​ជើង​គ្នា ​កាលពី​វេលា​ម៉ោង​៩យប់ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំនុច​អាស្រម​ព្រះ​អង្គ​ដង​កើ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

អ្នករកស៊ីចងការប្រាក់ទាំង​​​២ក្រុម​ខាងលើនោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹងថា​ភាគី​ម្ខាង​ជាជនជាតិខ្មែរ និង​ភាគីម្ខាងទៀតជាជនជាតិវៀតណាម ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រកស៊ី​ចងការ​ប្រាក់​ទាំង​២​ក្រុម​នោះ គឺ​មិន​ដែល​ត្រូវ​គ្នា​នោះ​ទេ ឈ្លោះប្រកែក​គ្នាយូរ​ឆ្នាំ​មក​ហើយ ម្ខាង​ជា​ជនជាតិ​ខ្មែរ និង ម្ខាង​ទៀត​ជា​ជនជាតិ​វៀតណាម ដោយ​ពួក​គាត់​ទាំង​ពីរ​ក្រុម រកស៊ី​ចងការ​ប្រាក់​អោយ​​អ្នក​លក់ដូរ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា មុនពេល​កើតហេតុ ភាគី​អ្នក​រកស៊ី​ចងការ​ប្រាក់​ជា​ជនជាតិ​ខ្មែរ បាន​ផឹកស្រវឹង ហើយ​ជិះ​ម៉ូតូ​មក​កន្លែង​ព្រះ​អង្គ​ដង​កើ​ លុះ​ឃើញ​ដៃគូ​រកស៊ី កាច់​កុង​គ្នា​ជា​ជនជាតិ​វៀតណាម​នោះ​មាន​គ្នា​៣​នាក់ ម្តាយ និង​កូនប្រុស​២​នាក់ អង្គុយ​នៅ​ជិត​នោះ ក៏​បាន​ស្រែក​ជេរ (​ម៉ែ​) ឱ្យ​ភាគី​ខាង​ជនជាតិ​វៀតណាម ធ្វើ​អោយ​ភាគី​ជនជាតិ​វៀតណាម​ខឹង​ក៏​ចូល​មក​សួរនាំ និង​ធាក់​បុរស​ជនជាតិ​ខ្មែរ​មួយ​ជើង បណ្តាល​ឲ្យ​ដួល​អុកគូទ ធ្វើ​ឲ្យ​បុរស​ជនជាតិ​ខ្មែរ​ខឹង​ងើប​មក​វិញ​លោត​ដាល់​ទៅ​ភាគី​វៀតណាម​វិញ​មួយ​ដៃ​បង្ក​​ជា​ហិ.ង្សាវា.យតប់​គ្នា​ទៅ​វិញ​ទៅ​មក លើក​ទាំង​គ្រួសារ​​ទាំង​សងខាង​ចូល​មក​ជួយ​វា.យ​យ៉ាងប្រសេកប្រសាចពេញ​សួនច្បារ​ផ្អើល​អស់​ប្រជាពលរដ្ឋ​កំពុង​អុជ​ធូប​បួងសួង​សុំ​សេចក្ដី​នៅ​ព្រះ​អង្គ​ដង​កើ ដែល​ជាទី​កន្លែង​គោរពសក្ការៈបូជា ហើយ​ក៏​ជា​ថ្ងៃសីល​ផង​នោះ​បាន​រត់​ចែក​ជើង​គ្នា​រៀងៗខ្លួន ។

បន្ទាប់​ពី​មានការ​ឈ្លោះ និង​វា.យ​តប់​គ្នា​មួយ​ប្រ៉ា​វ ធ្វើ​អោយ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​របួស​បែក​មុខ​ហូរឈា.ម​ស្រោច​ខ្លួន ចំណែក​ភាគី​ខាង​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​ក៏​រង​របួស​បែក​មុខ ហូរឈា.ម​ស្រោច​ខ្លួន​ដូច​គ្នា​។ បន្ទាប់​ពី​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​ការ​អន្តរាគមន៍​បំបែក​ភាគី​ទាំង​ពីរ​នោះ ពេល​សមត្ថកិច្ច​មក​ដល់​ហើយ ភាគី​ទាំង​ពីរ​នោះហាក់ដូច​មិន​ខ្.លាចញញើត​សមត្ថកិច្ចអ្វី​​បន្តិច​សោះ​ នៅ​តែ​បំពា.ន​លើក​កៅអី​វា.យ​គ្នា​រំលង​ខ្លួន​ន​សមត្ថកិច្ច​ទៀត ។

ក្រោយ​កើតហេតុ ភាគី​ទាំង​ពីរ​មិន​បាន​ប្តឹង​ប្តល់​គ្នា​នោះ​ទេ តែទោះ​ជា​​យ៉ាងណា​ សមត្ថកិច្ច​ក៏​បាន​ហៅ​ភាគី​ទាំង​ពីរ​នោះ​ទៅ​ធ្វើ​កិច្ចសន្យាអប់រំ នៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ ​ក្នុងករណី​បើ​មាន​លើក​ក្រោយ​ម្តងទៀត សមត្ថកិច្ចនឹង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ