ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យមួយក្រុម ឆក់ទូរសព្ទ័ពីខណ្ឌមានជ័យ រត់ចូលខណ្ឌទួលគោក បាត់ស្រមោល

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរស ២នាក់ បានជិះម៉ូតូ មកឈប់បត់ជើងតូច នៅក្រោមស្ពានស្ទឹងមានជ័យ  ត្រូវបានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព ឆក់យកទូរសព្ទ័ iphone 11 max…

ភ្នំពេញ៖ បុរស ២នាក់ បានជិះម៉ូតូ មកឈប់បត់ជើងតូច នៅក្រោមស្ពានស្ទឹងមានជ័យ  ត្រូវបានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព ឆក់យកទូរសព្ទ័ iphone 11 max pro យកទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង ១២ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១  ចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ  ។ 

តាមសម្តីរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា​ពីរនាក់បានចេញពីក្នុងម៉ាតមួយកន្លែងជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ ទៅរកកន្លែងបត់ជើងតូច ព្រោះក្នុងម៉ាតអត់មានកន្លែង ជុះនោម ទេ ដូចឆ្នេះហើយ ទើបជិះម៉ូតូ១គ្រឿងគ្នា២ពីរនាក់មកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យឃើញកន្លែងស្ងាត់ ក៍បានឈប់ម៉ូតូ ចុះទៅបត់ជើងតូច ពេលនោះ ក៍ស្រាប់តែ លេចមុខ ក្រុមជនសង្ស័យ៣នាក់ បានដើរមកសុំ បារីគាត់ជក់ តែគេបានប្រាប់ថាអត់មានបារីទេ ក៍បានលូហោប៉ៅ ដកកាបូបលុយ ដោយទាំងទូរសព្ទ័ មកថាអោយលុយទៅពួកជនសង្ស័យនោះ១ពាន់រៀល ដើម្បីទិញបារីជក់  តែពេលនោះ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ បានធ្វើសកម្មភាព ឆក់យកបានទូរសព្ទ័ម៉ាកiphone max pro បានហើយរត់គេចខ្លួនបាត់ ចំនែកកាបូបលុយ ជ្រុះនៅលើដី ក៍ត្រូវជនសង្ស័យម្នាក់ទៀតរើសយកមកអោយ មិត្តភ័ក្តិរបស់ជនរងគ្រោះវិញ ហើយក៍នាំគ្នារត់គេចខ្លួនអស់តែម្ដង។ 

ក្នុងករណីនេះដែរ ក៍មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណ្ឌទួលគោក ចុះជួយស្រាវជ្រាវរកជនសង្ស័យ ដែលរត់គេចខ្លួនចូលទៅទឹកដីខណ្ឌទួលគោកដែរ តែរកមិនឃើញនោះទេ​។ 

ក្រោយពេលកើតហេតុ បន្ទាប់ពីរុករកអស់ចិត្តហើយ ជនរងគ្រោះក៍បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍​នគរបាលស្ទឹងមានជ័យ១ ដើម្បីអោយសមត្ថកិច្ចជួយ ស្រាវជ្រាវរកជនសង្ស័យនិង  ទូរស័ព្ទរបស់ពួកគេមកវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ