ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងភ្លើងម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតនឹងរថយន្ត​បែនដឹកដី ខ្ទាតទៅបុកផ្ទប់រថយន្តស្ទូច កំពុងចតស្ងៀម

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖​ បុរសជាជាងភ្លើងម្នាក់ បាន​បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈគាត់ជិះម៉ូតូ១គ្រឿង ហើយបានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកដី ១គ្រឿង ដែលកំពុងបើកបរ ក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយត្រូវបានរថយន្តនោះ…

ភ្នំពេញ៖​ បុរសជាជាងភ្លើងម្នាក់ បាន​បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈគាត់ជិះម៉ូតូ១គ្រឿង ហើយបានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកដី ១គ្រឿង ដែលកំពុងបើកបរ ក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយត្រូវបានរថយន្តនោះ អូសចម្ងាយប្រមាណ ២០ម៉ែត្រ បណ្ដាលឲ្យខ្ទាតទៅបុកផ្ទប់ជាមួយរថយន្តស្ទូច ១គ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម បោកក្បាល បណ្តាលឲ្យបាត់បង់ជីវិត​​ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្ដង។

ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទីល្ងាច​ ថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២១​ នៅលើកំណាត់ផ្លូវ ៥០ម៉ែត្រ​ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

បុរសរងគ្រោះ ឈ្មោះ​ វី វាសនា​ អាយុ ៣២ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម​ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះរូបនេះ ជិះម៉ូតូម៉ាក duke ធុនធំ ​ពណ៌សលាយខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-0003។ រីឯរថយន្តបង្កអត់ស្គាល់ម៉ាក និងងអត់ចាំស្លាកលេខនោះឡើយ ព្រោះពេល​កើតហេតុ បានបើករត់បាត់​។ ដោយឡែក រថយន្តស្ទូច ដែលចតស្ងៀម ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6192។ ​

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសជាជនរងគ្រោះជិះម៉ូតូធ្វើដំណើរ​ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដី ១គ្រឿង មិនចាំស្លាកលេខបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ទៅដល់ហើយ ជនរងគ្រោះគេចអត់ផុត បណ្ដាលឲ្យទាក់ដៃចង្កូតម៉ូតូ ជាមួយរថយន្តនោះ។ ពេលនោះ ត្រូវបានរថយន្តអូសចម្ងាយប្រមាណ ២០ម៉ែត្រ រួចរុញបុកផ្ទប់ជាមួយរថយន្តស្ទួច ដែលកំពុងឈប់ចតស្ងៀម​ នៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ បន្ទាប់មក រថយន្តបែនដឹកដី បានបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ​ កម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង និងយករថយន្តស្ទួច ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ​ និងប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី​​៕​ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ