ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google គ្រោង​បើកហាង Play Store នៅ​ចិន

8 ឆ្នាំ មុន

សារព័ត៌មាន រ៉​យ​ទ័​រ​រាយការណ៍​ថា ក្រុមហ៊ុន Google គ្រោង​បើ​ហាង Play Store នៅ​ប្រទេស​ចិន​ឆ្នាំ​ក្រោយ ។ វា​នឹង​លេច​រូបរាង​នៅ​ចន្លោះ​ខែកុម្ភៈ និង​មុន​រដូវក្តៅ​ឆ្នាំ​ក្រោយ ។

សារព័ត៌មាន រ៉​យ​ទ័​រ​រាយការណ៍​ថា ក្រុមហ៊ុន Google គ្រោង​បើ​ហាង Play Store នៅ​ប្រទេស​ចិន​ឆ្នាំ​ក្រោយ ។ វា​នឹង​លេច​រូបរាង​នៅ​ចន្លោះ​ខែកុម្ភៈ និង​មុន​រដូវក្តៅ​ឆ្នាំ​ក្រោយ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា វា​នឹង​ក្លាយជា​ហាង​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​តំបន់​នៅ​ប្រទេស​ចិន រួម​មានការ​ចំណាយ​ក្នុងស្រុក​ដូច​ជា Alipay និង​ការ​ចំណាយ WeChat Payment​។ ការ​ចំណាយ​ទាំង​ពីរ​នេះ​មិន​បាន​ភ្ជាប់​ការ​ទាក់ទង​ទៅ​កាន់​បណ្តាញ​ក្រៅប្រទេស​របស់ Google Play នោះ​ទេ ។

ក្រុមហ៊ុន​នោះ​ព្យាយាម​ពង្រីក​ទីផ្សារ​រួម​បញ្ចូល​ទាំ​​ង​កញ្ចប់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត ផលិតផល និង​សេវាកម្ម​សម្បូរ​បែប​ផ្សេង​ទៀត​ក្នុង​ប្រទេស  អាស៊ី ។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុក​ទិន្នន័យ ៕