ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការចាប់អារម្មណ៍​កីឡាការិនី​តេក្វាន់ដូរ១រូប​លេចធ្លោ និង​ទាក់ទាញ​ខ្លាំង​ទាំង​កេរ្តិ៍ឈ្មោះ និង​សម្រស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កីឡាការិនី​ជម្រើសជាតិ​មួយរូប​​កំពុងធ្វើឱ្យគ្រប់គ្នា​ផ្ទុះ​​ការ​ចាប់អារម្មណ៍​នៅ​លើ​សង្វៀន​តេក្វា​ន់​ដូ ជម្រុះ​

រាជធានីភ្នំពេញ ៖ ​កីឡាការិនី​ជម្រើសជាតិ​មួយរូប​​កំពុងធ្វើឱ្យគ្រប់គ្នា​ផ្ទុះ​​ការ​ចាប់អារម្មណ៍​នៅ​លើ​សង្វៀន​តេក្វា​ន់​ដូ ជម្រុះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក នៅ​ប្រទេស​ហ្ស៊​ក​ដា​នី​ គឺ​កីឡាការិនី​ខ្មែរ​កូនកាត់​អា​មេ​រិ​ក​មួយរូប​ គឺ​កញ្ញា ថិ​ប កា​សាន់ ដ្រេ​នី​កូ​ល ហៅ ខេ​ស៊ី ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​មានឱកាស​បាន​ឡើង​វគ្គ​១​ភាគ​៤ ស្រប​ពេល​ដែល​នាង​ក៏​មាន​រូប​សម្រស់​មិន​ចាញ់​បវរកញ្ញា​។ អ្នកគាំទ្រ​ភាគច្រើន​ថែម​ទាំង​ជំរុញ​អោយ​នាង​តំណាង​អោយ​កម្ពុជា ចូល​ប្រកួត​បវរកញ្ញា ដើម្បី​បង្ហាញ​ថា​ ​​ក្រៅពី​សម្រស់​ស្អាតហើយ គឺ​នាង​មាន​សមត្ថភាព​ផ្នែក​កីឡា​នៅ​លើ​ឆាក​អន្តរជាតិ​​ទៀត​ផង​។

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ បន្ទាប់​ពី​កីឡាការិនី ខេ​ស៊ី បាន​បង្ហាញ​វត្តមាន​ក្នុង​វគ្គ​ចុង​ក្រោយ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក លើ​វិញ្ញាសា​ទម្ងន់​ក្រោម ៥៧​គីឡូក្រាម​។ បើ​ទោះជា​នាង​មិន​ទទួល​បាន​មេដាយមាស ដើម្បី​បោះ​ជំ​​ហាន​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ដូច​ការ​ចង់បាន ប៉ុន្តែ​កីឡាការិនី​ខ្មែរ​-​អា​មេ​រិ​ករូបនេះ​បាន​សាង​ភាព​ល្បីល្បាញ និង ធ្វើ​អោយ​មានការ​សរសើរ​ពី​អ្នក​ស្នេហា​វិស័យ​តេក្វា​ន់​ដូ​យ៉ាង​ខ្លាំង ដោយសារ​តែ​សមត្ថភាព និង​រូប​សម្រស់​ស្រស់ស្អាត​​គួរ​ឱ្យ​ទាក់ទាញ​។

នៅ​លើ​​បណ្តាញសង្គម​​ហ្វេ​ស​ប៊ុ​ក គេ​ស្ទើរ​មិន​ជឿ​ថា​ នាង​គឺជា​កីឡាការិនី​ដែល​ប្រើ​កម្លាំង​នោះ​ផង​ដោយសារ​តែ​នាង​រូបសម្រស់​ស្រស់​ស្អាត គឺ​តារា​សុំ​ខ្មាស ហើយ​នាង​គឺជាម្ចាស់​មេដាយ សំរឹទ្ធ SEA Games 2017 និង​ជា​ម្ចាស់​មេដាយ ប្រាក់ SEA Games 2019 តែ​ភាព​លេចធ្លោ​របស់​នាង គឺ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​នាង​បាន​ឡើង​ទៅ​វគ្គ​១​ភាគ​៤ នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​កៅអី​ទៅ​អូ​ឡាំ​ពិ​ក​នៅ​ជប៉ុន ដែល​ឱកាស​​នេះ​ គឺ​ធ្វើ​អោយ​ម្នាក់​ៗ​លាន់មាត់សរសើរ ព្រោះ​នា​​បាន​ឆ្លង​ដំណាក់កាល​ឈ្នះ​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​មានឈ្មោះ​ដណ្ដើម​កៅអី​នៅ​ក្នុង​ពេល​នោះ​។

​កីឡាការិនី​ ខេស៊ី មានអាយុ​២២​ឆ្នាំ ​កំពុង​​រស់​នៅរដ្ឋតិចសាស់ ​លើ​ទឹកដី​អា​មេ​រិ​ក ​មានម្តាយជាជនជាតិខ្មែរ និង​​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​ក នាង​ក៏​កំពុង​តែ​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​នៅឡើយ​ ហើយ​​នាង​ស្រលាញ់​អាជីព​តេ​ក្វា​ន់​ដូ​នេះ ជា​យូរ​មក​ហើយ​។ នាង​ត្រូវ​បាន​បង្វឹក​ជា​កីឡាការិនី​ដោយ​ឪពុក​របស់នាង​​ផ្ទាល់ ហើយដោយ​សារ​តែ​ភាព​លេចធ្លោ ទើបត្រូវ​បាន​សហព័ន្ធ​តៃ​ក្វា​ន់​ដូ​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាម​រិ​ក ជ្រើស​រើសនាង​ជា​កីឡាការិ​នី និង​ក្រោយមក​ក៏​ត្រូវ​បាន​សហព័ន្ធ​តេ​ក្វា​ន់​ដូ​កម្ពុជា បញ្ចូល​​នាង​ជា​កីឡាការិនី​ជម្រើសជាតិ​។

អ្វី​ដែល​សំខាន់​ គឺ​កីឡាការិនី ខេស៊ី ​តែង​បង្ហាញ​​ទង់ជាតិ​កម្ពុជា​ជារឿយៗ ដើម្បី​អោយ​ពិភពលោក​បាន​ស្គាល់​ បើ​ទោះជា​នាង​មិន​ទាន់​មានឱកាស​យក​បាន​មេដាយ​ពិភពលោក​ក្តី​។ នាង​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គឺជា​កីឡាការិនី​ជំនាន់​ក្រោយ​ផ្នែក​កីឡា​តៃ​ក្វា​ន់​ដូ ដែល​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ