រាជធានីភ្នំពេញ ៖ កម្មវិធីបេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ៦:០០ល្ងាច នៅឡាយលីផ្លាហ្សាជាន់ផ្ទាល់ដី នៃផ្សារទំនើបអ៊ីអនម៉ល។
គួររម្លឹកថា បេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ គឺជាការប្រកួតដ៏ពិសេសមួយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើឱ្យអតិថិជនរបស់ខ្លួនមានរាងកាន់តែស្អាត។ កម្មវិធីនេះ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនអស់រយៈពេល៦សប្តាហ៍មកហើយ ដោយជ្រើសរើសបានបេក្ខនារីចូលរួមប្រកួតចំនួន៤៤រូប និងធ្វើការជម្រុះជាបន្តបន្ទាប់រហូតមកដល់វគ្គផ្តាច់ព្រ័ត្រនៅសល់តែបេក្ខនារីចំនួន១០រូបប៉ុណ្ណោះ។
ប្រិយមិត្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រនេះក៏បានរីករាយកម្សាន្តអារម្មណ៍ជាមួយលោក នី រតនា ម្ចាស់ជ័យលាភីនៃកម្មវិធី Cambodian Idol កញ្ញា សុវត្ថិឌី ធារិកា កញ្ញា Aileen Joyce កញ្ញា ហេង កែវនីតា និងលោក មូល សុវណ្ណគិរី ដែលបានចូលរួមច្រៀង និងសម្តែង ញ៉ាំងឱ្យកម្មវិធីទាំងមូលពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយបំផុត។ កាន់តែអស្ចារ្យជាងនេះទៅទៀត ប្រិយមិត្តទាំងអស់ក៏បានភ្លក្សរសជាតិទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ដ៏ឈ្ងុយឆ្ងាញ់ ដែលបានធ្វើការផ្តល់ជូនតាំងពីម៉ោង ១០ ព្រឹក រហូតដល់ ៨ យប់ផងដែរ។
សូមបញ្ជាក់ថា ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំសម្រាប់សម្រករាងមានពីរប្រភេទ គឺ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ វ៉ាយម៉ល និងទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ វ៉ាយឃីតនីប៊ីន។ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ផលិតចេញពីទឹកដោះគោសុទ្ធ ១០០% ដែលមានជាតិខ្លាញ់ទាប មិនធ្វើឱ្យឡើងទម្ងន់។ រីឯសារជាតិសណ្តែកស និងប្រូតេអ៊ីនសណ្តែកសៀង ជាអាហារដែលសម្បូរដោយសារធាតុសរសៃ ជួយទប់ស្កាត់រាងកាយពីការស្រូបយកជាតិកាឡូរី ដែលបណ្តាលឱ្យធាត់។ មិនតែប៉ុណ្ណោះ កាល់ស្យូមដែលមាននៅក្នុងទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំជួយឱ្យឆ្អឹង និងធ្មេញរឹងមាំទៀតផង។
ហេតុដូច្នេះហើយ ទើបបេក្ខនារីទាំងអស់នៃបេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ក្នុងវគ្គជម្រុះនីមួយៗ គឺតម្រូវឱ្យពិសាទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំចំនួន៣កំប៉ុងក្នុង១ថ្ងៃ និង១៥នាទីមុនពេលអាហារនីមួយៗ។ ការពិសាមុនពេលអាហារ ឬជំនួសអាហារសម្រន់ អាចជួយឱ្យពួកគេកាត់បន្ថយការឃ្លាន ឬការទទួលទានអាហារច្រើន និងធ្វើឱ្យពួកគេឆ្អែតបានយូរ ដែលជាលទ្ធផលវាអាចជួយក្នុងការសម្រកទម្ងន់។
ទីបំផុត គេក៏បានរកឃើញជ័យលាភី៤រូបពីកម្មវិធីបេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ដោយចែកចេញជា៤ផ្នែកផ្សេងៗគ្នាគឺ ផ្នែកស្រកទម្ងន់ ទទួលបានទឹកប្រាក់១លានរៀល ទឹកដោះគោឆៅសម្រាប់ពិសារយៈពេល១ឆ្នាំ ហាត់ប្រាណនៅក្លឹបកីឡាស៊ុបភើហ្វិទរយៈពេល១ឆ្នាំដោយឥតគិតថ្លៃ រួមទាំងពាន និងខ្សែឆៀងមួយ។ ជ័យលាភីផ្នែកចង្កេះរៀវតូច ទទួលបានទឹកប្រាក់៤០ម៉ឺនរៀល ទឹកដោះគោឆៅសម្រាប់ពិសារយៈពេល៣ខែ និងខ្សែឆៀងមួយ។ ជ័យលាភីផ្នែកប្រជាប្រិយភាព ទទួលបានទឹកប្រាក់៤០ម៉ឺនរៀល ទឹកដោះគោឆៅសម្រាប់ពិសារយៈពេល៣ខែ និងខ្សែឆៀងមួយ។ ជ័យលាភីផ្នែកដើរម៉ូដ ទទួលបានទឹកប្រាក់៤០ម៉ឺនរៀល ទឹកដោះគោឆៅសម្រាប់ពិសារយៈពេល៣ខែ និងខ្សែឆៀងមួយ។ ក្រោយប្រកាសឈ្មោះជ័យលាភី និងប្រគល់រង្វាន់ជូនជ័យលាភីទាំងអស់រួច កម្មវិធីទាំងមូលក៏បានបញ្ចប់ទៅក្រោមស្នាមញញឹម និងបរិយាកាសរីករាយបំផុត៕
ចែករំលែកព័តមាននេះ