ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ អិ​ម អេ​ ខេ​ម​បូ​ឌា ប្រកាស​សម្ពោធ​នាំ​ចូល​រថយន្ត Ford Explorer ស៊េរី​ថ្មី​ក្នុង​ទីផ្សារ​ប្រទេស​​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​មក​ដល់​នូវ​រថយន្ត Ford Explorer ស៊េរី​ថ្មី ឆ្នាំ​២០១៦ ជាមួយ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ បំពាក់​ដោយ​ម៉ាស៊ីន Ecoboost ដែល​ជួយ​បង្កើន​កំលាំង​បាន​យ៉ាង​ខ្លាំង​ហើយ​សន្សំ​ការ​ប្រើប្រាស់​សាំង​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​មក​ដល់​នូវ​រថយន្ត Ford Explorer ស៊េរី​ថ្មី ឆ្នាំ​២០១៦ ជាមួយ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ បំពាក់​ដោយ​ម៉ាស៊ីន Ecoboost ដែល​ជួយ​បង្កើន​កំលាំង​បាន​យ៉ាង​ខ្លាំង​ហើយ​សន្សំ​ការ​ប្រើប្រាស់​សាំង​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។​

ពិធី​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៥​កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផង​ដែរ ។

លោក David Westerman នាយក​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនៃ​ក្រុមហ៊ុន ហ្វ​ដ បាន​មាន​ប្រសាសន៍​ថា រថយន្ត Ford Explorer ស៊េរី​ថ្មី ផ្ដល់​នូវ​ការ​បញ្ចូល​គ្នា​តែ​មួយ​គត់នូវ​ការ​បង្កើត​នូវ​ប​ច្ចក​វិទ្យា​ថ្មី​ៗ ដែល​មាន​សមត្ថភាព និង​គុណភាព​ខ្ពស់​សម្រាប់​បំពេញចិត្ត​អតិថិជន ដែល​ជម្រុញ​ធ្វើ​យ៉ាងណា​ឱ្យ​រថយន្ត​ប្រភេទ​នេះ ឈរ​នៅ​លើ​លំដាប់​ខ្ពស់​ជាង​គូរ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា ជាមួយនឹង​ការ​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​នៃ SYNC 2 សម្រាប់​អ្នកបើកបរ​ផ្សារ​ភ្ជាប់​នូវ​ទូរស័ព្ទ​ដៃ​ជាមួយនឹង​រថយន្ត ការ​បំពាក់​ដោយ​ពោង​សុវត្ថិភាព​ចំនួន​ប្រាំពីរ ហើយ​មាន​ពោង​ខ្សែ​ក្រ​វ៉ា​ត់​នៅ​ជួរ​ទី​ពីរ​ចំនួន​ពីរ​ផ្សេង​ទៀត​, រ៉ា​ដា​កំណត់​ល្បឿន ដែល​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ និង​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ រថយន្ត Ford Explorer បាន​ក្លាយជា​រថយន្ត​មួយ​ប្រភេទ ដែល​ស្ថិត​នៅ​ក្នុង​ភាព​ពេញ​និយម​សម្រាប់​ការ​ប្រើប្រាស់​របស់​ប្រជាជន​ទូ​ទាំង​ពិភពលោក​អស់​រយៈពេល​ជាង ២៥ ឆ្នាំ​មក​ហើយ​។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានអោយ​ដឹង​ថា យើង​ពិតជា​មាន​មោទនភាព យ៉ាង​ក្រៃ​លែង ដែល​យើង​អាច​នាំ​នូវ​រថយន្ដ Ford Explorer សម្រាប់​ផ្គត់ផ្គង់ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន នៃ​រថយន្ដ​នេះ នឹង​ធ្វើ​ឲ្យ​អតិថិជន ដែល​រំពឹង​ចង់បាន​នូវ​រថយន្ដ​ប្រណីត សម្រាប​ការ​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ ក៏​ដូច​ជា​សម្រាប់​ប្រតិ​បត្ដិ​ការ​អាជីវកម្ម​ពេញចិត្ដ ជាក់​ជា​ពុំខាន ។

លោក​ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មានបាន​ថ្លែង​ថា «​ខ្ញុំ​សូម​កោតសរសើរ ដល់​ភាព​វ័យឆ្លាត​របស់​ក្រុមហ៊ុន អ អិ​ម អេ​ ខេ​ម​បូ​ឌា ដែល​ចេះ​ច្បិច​យក​នូវ ភាព​លេចធ្លោ ឆក់​យក​ភាព​ថ្មី​ស្អាត ដែល​ពិភពលោក​នេះ គេ​ត្រូវការ​។ ជាង​នេះ​ទៅ​ទៀត​ការ​នាំ​ចូល​រថ​យន្ដ​នេះ​តែ​ម្ដង ជាមួយ​ស៊េរី​ថ្មី រូបភាព​ថ្មី​ដ៏​ទំនើប ដែល​ជា​ផ្នែក​ធ្វើ​ឱ្យ​យុវវ័យ​សម័យនេះ មាន​ភាព​ភ្ញាក់ផ្អើលស្រប​ពេល​ប្រទេស​យើង​កំពុង​រីក​ចម្រើន » ៕