ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​វិទ្យាស្ថាន​​ខុ​ង​ជឺ រៀបចំ​កម្មវិធី​បាឋកថា​មួយ​​ដល់​​និស្សិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​យល់​ឃើញ​ពី​ឧត្តមភាព​ និង​ឥស្សរភាព​របស់​វិទ្យាស្ថាន​ខុ​ង​ជឺ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សាកលវិទ្យា​ល័យ​​វេ​ស្ទើ​ន ​បាន​រៀបចំ​កម្មវិធី​បាឋកថា​​ស្តី​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន តា​មរយៈ​វិ​ថី​សូត្រ​នា​សតវត្សរ៍​ទី ២១ នា​ព្រឹក​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​សាខា​ទួល​ស្វាយព្រៃ ដោយ​មាន​និស្សិត​វិទ្យាស្ថាន​វេ​ស្ទើ​ន​ប្រមា​ន​៣០០​នាក់​ចូលរួម ។

រាជធានី​ភ្នំពេញ ៖ ដោយ​យល់​ឃើញ​ពី​ឧត្តមភាព​ និង​ឥស្សរភាព​របស់​វិទ្យាស្ថាន​ខុ​ង​ជឺ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សាកលវិទ្យា​ល័យ​​វេ​ស្ទើ​ន ​បាន​រៀបចំ​កម្មវិធី​បាឋកថា​​ស្តី​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន តា​មរយៈ​វិ​ថី​សូត្រ​នា​សតវត្សរ៍​ទី ២១  នា​ព្រឹក​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​សាខា​ទួល​ស្វាយព្រៃ ដោយ​មាន​និស្សិត​វិទ្យាស្ថាន​វេ​ស្ទើ​ន​ប្រមា​ន​៣០០​នាក់​ចូលរួម  ។

លោក​ឆាយ រ័ត្នមុន្នី នាយក​ប្រតិបត្តិ​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​សាខា​ទួល​ស្វាយព្រៃ​បាន​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​កម្មវិធី​នេះ ដើម្បី​ធ្វើការ​បញ្ជាក់​ជូន​ប្អូន​ៗ​សិស្ស​និស្សិត ឱ្យ​​បានដឹង​ពី​ប្រវត្តិ​ទំនាក់ទំនង​នៃ​វិ​ថី​សូត្រ ដែល​មាន​ប្រវត្តិ​យូរ​លង់​​មក​ហើយ និង​ត្រូវ​បាន​គេ​បោះបង់​ចោល តែ​ក៏​ត្រូវ​ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ស្ដារ​ឡើង​វិញ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​នយោ​បាយ​រវាង​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក​ដែល​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក សរ សត្យា សាកល​វិទ្យា​ធិ​ការ​រង ទទួល​បន្ទុក រដ្ឋបាល និង​ហិរញ្ញ​កិច្ច នៃ​សាកលវិទ្យាល័យវេ​ស្ទើន​ ក៏​បាន​គាំទ្រ​ដល់​បេសក​កម្ម​ការងារ​របស់​វិទ្យាស្ថាន​ខុ​ង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​ប្តេជ្ញា​ចិត្ត រួម​សហការ​ជាមួយ​វិទ្យាស្ថាន ក្នុង​ការ​បង្កើន​កម្តៅ​ភាសា​​​ចិន​នៅ​កម្ពុជា ហើយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ពង្រឹង​ និង​ពង្រីក​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ចិន​។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុ​ង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ជម្រាប​ជូន​អង្គពិធី​ពី​ទស្សនៈ ខ្សែក្រវាត់១ ផ្លូវ​១ ដែល​ជា​វិ​ថី​សូត្រ​នា​សតវត្សរ៍​ទី២១ ហើយ​ក៏​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​គុណ​តម្លៃ​នៃ​ការ​ប្រឡង​សញ្ញាបត្រ HSK (​តេស្ត​ចំណេះ​ដឹង​ភាសា​ចិនតា​មរយៈ​សំ​ណេ​រ​) និង HSKK (​តេស្ត​ចំណេះដឹង​ភាសា​ចិន​តាម រយៈ​ការ​ប្រឡង​ផ្ទាល់មាត់​) ដើម្បី​ទទួល​បាន​ឱកាស​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​បំពេញទស្សនកិច្ច​សិក្សា និង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន ។

សញ្ញាបត្រ​ទាំង​ពីរ​នេះ​ មាន​តម្លៃ២ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ២០១៦ នេះ វិទ្យាស្ថាន​បាន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ HSK ចំនួន​ពីរ​លើក​គឺ​លើក​ទី១ នៅ​ថ្ងៃ​ទី៩ ​មករា ហើយ​លើក​ទី២ នៅ​ថ្ងៃ​ទី១២ ​មិថុនា ដោយឡែក​សញ្ញាបត្រ HSKK ក៏​មានការ​ប្រឡង​ចំនួន​ពីរ​លើក​ផង​ដែរ​គឺ លើក​ទី១ នៅ​ថ្ងៃ​ទី២០ ខែមីនា ហើយ​លើក​ទី២ នៅ​ថ្ងៃ​ទី១០ ខែធ្នូ ។

គួរ​បញ្ជាក់​ថា ភាសា​ចិន​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​នៅ​កម្ពុជា​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេលកន្លះ​ទសវត្សចុង​ក្រោយ​នេះ ក្នុង​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា ​និង​ចិន​បាន​ក្លាយជា​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ គេ​អាច​និយាយ​ដោយ​សង្ខេប​​ថា ភាសា​ចិន កំពុង​ឡើងក​ម្តៅ​ខ្លាំង​នៅ​កម្ពុជា​ក្រោយ​ពេល​ដែល​មាន​វត្តមាន​របស់​វិទ្យាស្ថាន​ខុ​ង​ជឺ ចាប់ពី​ឆ្នាំ២០០៩ មក  ៕