ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​គ្មាន​ប្រសិទ្ធភាព

8 ឆ្នាំ មុន

រាជរដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ​…​ ប្រវែង​៥០​ម៉ែត្រ​ពី​មាត់ទឹក គឺជា​ដី​ឆ្នេរ​… ជា​ដី​របស់​រដ្ឋ​គ្រប់គ្រង​…​ មិន​អនុញ្ញាត​ឱ្យ​មាន​សំណង់​វិស័យ​ឯកជន​លើ​ដី​ឆ្នេរ​ដាច់
ខាត ។ …ឆ្នេរសមុទ្រ​កម្ពុជា​កំពុង​ក្លាយជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក

ឆ្នេរសមុទ្រ​កម្ពុជា​យើង​មាន​ប្រវែង​ជាង​៤០០​គ​.​ម​លាតសន្ធឹង​ពី​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ។

រាជរដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ​…​ ប្រវែង​៥០​ម៉ែត្រ​ពី​មាត់ទឹក គឺជា​ដី​ឆ្នេរ​… ជា​ដី​របស់​រដ្ឋ​គ្រប់គ្រង​…​ មិន​អនុញ្ញាត​ឱ្យ​មាន​សំណង់​វិស័យ​ឯកជន​លើ​ដី​ឆ្នេរ​ដាច់
ខាត ។ …ឆ្នេរសមុទ្រ​កម្ពុជា​កំពុង​ក្លាយជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក ។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រវែង​ជាង​៤០០​គ​.​ម យក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ចាប់ពី​ពេល​នេះ​តទៅ​…​ សង្ស័យ​មាន​តែ​លើ​ក្រដាស​…​ សង្ស័យ​មាន​តែ​ក្នុង​ក្រាំង​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ ។ សង្ស័យ​គ្រាន់តែ​ប្រកាស​…​ គ្រាន់តែ​ស្រែក​ឱ្យ​ល្អ​ស្តាប់​…​ ល្អមើល​… ពេល​នេះ​សំណង់​ណា​ដែល​គ្រាន់តែ​យក​ស័ង្កសី​ទៅ​ហ៊ុំ​ព័ទ្ធ​ធ្វើ​របង​រំលោភ​យក​ឆ្នេរ​អាច​ធ្វើ​បាន ដោយ​គ្រាន់តែ​លើកគ្នា​ទៅ​រុះ​ចេញ ។

សំណង់​ខ្លះ​រឹង​មាំ​ទៅ​ហើយ​…​ ចាក់​ដី ចាក់​ថ្ម​លុប​សមុទ្រ​រាប់រយ​ម៉ែត្រ​ពី​មាត់​ឆ្នេរ​… ​សង់​អគារ​… ​សង់​ភោជនីយដ្ឋាន​…​ ផ្ទះសំណាក់​រួច​ទៅ​ហើយ​… ​តើ​រដ្ឋ​យក​វិញ​បាន​ទេ ? គ្មាន​សង្ឃឹម​ទេ​… ​កុំ​ស្មានថា ហ៊ាន​ទៅ​វ៉ៃ​ចោល​…​ កុំ​ស្មានថា ហ៊ាន​លូកដៃ​… រដ្ឋ​យើង​កំណត់​យក​ដី​ឆ្នេរ​ប្រវែង​៥០​ម៉ែត្រ​ពី​មាត់ទឹក​… ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្វី​ទាំងអស់​ជា​វិស័យ​ឯកជន ។

ចំណែក​សំណង់​ធំ​មួយ​នៅ​ខេត្ត​កែប គេ​រំលោភ​យក​ពី​មាត់ទឹក​លយ​ចូល​វែង​អន្លាយ​ទៅ​ក្នុង​សមុទ្រ តើ​ធ្វើ​បាន​ដែរ​ឬអត់ ? សំណង់​មួយ​នេះ​ជា​គំរូ​មួយ​សម្រាប់​ច្បាប់​ដែល​ការពារ​ដី​ឆ្នេរ​៥០​ម៉ែត្រ​ពី​មាត់ទឹក ។

នៅ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​រុះរើ​សំណង់​ស្រាល​ៗ​ដែល​ឯកជន​រំលោភ​…​ ចំណែក​នៅ​ខេត្ត​កែប​ដូច​មិន​ទាន់​ឃើញ​កម្រើក​នៅឡើយ​ទេ​…​ នៅ​ខេត្តកោះកុង​… ​ខេត្តកំពត​ក៏​កំពុង​ស្ងៀម​ដែរ​… សង្ស័យ​មាន​តែ​នៅ​លើ​ក្រដាស​…​ ទំនង​គ្មាន​ប្រសិទ្ធភាព​… ​ហេ ! ហេ !
                       អា​ឡេវ