ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​តា​លី​ក្លាយជា​ក្រុម​ដំបូង​គេ កក់​កៅអ៊ីនៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Euro 2020

2 ឆ្នាំ មុន

អន្តរជាតិ ៖ ម្ចាស់ផ្ទះ​អ៊ី​តា​លី​បាន​ក្លាយជា​ក្រុម​ដំបូង​គេ កក់​កៅ​បន្ត​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍ Euro 2020 បន្ទាប់​ពី​

អន្តរជាតិ ៖ ម្ចាស់ផ្ទះ​អ៊ី​តា​លី​បាន​ក្លាយជា​ក្រុម​ដំបូង​គេ កក់​កៅអ៊ី​បន្ត​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយនៃ​ព្រឹត្តិការណ៍ Euro 2020 បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ស្វី​ស ដោយ​លទ្ធផល ៣-០ កាលពី​យប់មិញ​ ។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Olimpico ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​រ៉ូ​ម ក្រោម​វត្តមាន​អ្នក​ទស្សនា​ប្រមាណ​ជិត​១,៣០០០​នាក់​។ ក្នុង​នោះ ខ្សែបម្រើ Manuel Locatelli បាន​រកបាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី ២៦ និង ៥២​។ លុះ​ចូល​ដល់​នាទី​៨៩ ខ្សែប្រយុទ្ធ Ciro Immobile ក៏​សម្រេច​បាន​១​គ្រាប់​ទៀត​។ ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​ក្រុម​របស់​លោក Roberto Mancini កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​មុនគេ បើ​ទោះ​សល់​១​ប្រកួត​ទៀត​ក៏​ដោយ​។

អ៊ី​តា​លី​បន្ត​ឈរ​កំពូល​តារាង​ពូ​ល A ដោយ​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​វែ​លស៍​ដែល​មាន​៤​ពិន្ទុ​។ បន្ទាប់​ពី​ពួក​គេ​ទើបតែ​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង ក្រោយ​យកឈ្នះ​លើ​តួ​ក​គី ដោយ​លទ្ធផល ២-០​។ ស្រប​ពេល​ដែល​ស្វី​សមាន​១​ពិន្ទុ​ក្នុង​ពូ​ល ខណៈ​ដែល​តួ​ក​គី​នៅ​មិន​ទាន់​រកបាន​ពិន្ទុ​នៅឡើយ សម្រាប់​ការ​ប្រកួត​ជុំ​ទី​២​នេះ​៕

https://www.youtube.com/watch?v=nQPpCaiEJYY
https://www.youtube.com/watch?v=7y918aGZj2g

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ