ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​ស្រុក​អន្លង់​វែង​ឃាត់ខ្លួន​ក្រុម​ចោរ​គាស់​ផ្ទះ​លួច​ទូ​រស័ព្ទ​៤​នាក់​បញ្ជូន​ទៅ​តុលាការ​

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ក្រុម​ចោ​រ​ជំនាញ​ខាង​គាស់​ផ្ទះ​ពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅពេល​យប់​អធ្រា​ត្រ​​ត្រូវ​បាន​កងកំលាំង​បូ​លិស​ស្រុក​អន្លង់​វែងចាប់​​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​

ខេត្ត​ឧត្តរមានជ័យ ៖ ក្រុម​ចោ​រ​ជំនាញ​ខាង​គាស់​ផ្ទះ​ពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅពេល​យប់​អធ្រា​ត្រ​​ត្រូវ​បាន​កងកំលាំង​បូ​លិស​ស្រុក​អន្លង់​វែងចាប់​​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត​្រឈាន​ចូល​ថ្ងៃ​ទី​០២​ វិច្ឆិកា ២០១៥​ ​​ក្នុងភូមិ​ស្រះ​ឈូ​ក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​។

​​ជន​រង​គ្រោះ​​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​អ៊ូ រឿ​ន​ ហៅ​ម៉ៅ ​អាយុ​៤៨​ឆ្នាំ​ មានមុខ​របរ​លក់​ទូ​ស័ព្ទដៃ ​រស់នៅ​ក្នុងភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​បាន​រៀបរាប់ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៥ ​រូប​គាត់ ​និង​ប្រពន្ធ​កូន​បាន​រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​ រួច​នាំ​គ្នា​ចូល​ទៅ​ដេក​។

បុរស​ជន​រង​គ្រោះ​ដដែល​បាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ រូប​គាត់​បាន​ភ្ញាក់​ពី​ដំណេ​ក​ ស្រាប់តែ​បានឮ​សម្លេង​មនុស្ស​ និង​ឮ​ស​ម្រិ​ប​ជើង​ដើរ​នៅ​ក្នុងផ្ទះ​ គាត់​ក៏​បាន​ទាញ​ទូរស័ព្ទCall ទៅ​ប៉ូ​លិស​ស្រុក​អន្លង់​វែង​ឲ្យ​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ បន្ទាប់​ពី​សមត្ថកិច្ច​មកដល់​ក្រុម​ចោ​ទាំងនោះ​​បាន​រត់គេច​ខ្លួន​បាត់​ នៅ​សល់​ម្នាក់​ត្រូវ​ប៉ូ​លិស​ចាប់​បាន ហើយគាត់​ទៅ​មើល​ទ្រព្យសម្បត្តិ​បាត់​អស់​ទូ​រស័ព្ទ​ដៃ​ចំនួន​៧៥​គ្រឿង​។

លោក​វរសេនីយ៍ត្រី​ស៊ូ នូវ​ អធិការ​ង​ស្តីទី​ប៉ូ​លិស​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោ​រទាំង៤​នាក់​នេះ​ជា​មុខសញ្ញា​ចាស់​តែងតែ​ដើ​រធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់​មក​ហើយ​​​។

លោក​បាន​បន្ត​ថា ​បន្ទាប់​ពី​សមត្ត​កិច្ច​​សួរ​ចម្លើយ​ជនសង្ស័យឈ្មោះ​សោម សីហា​ ភេទ​ប្រុស​ អាយុ១៤​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង​បាន​ឆ្លើយ​បង្ហាញ​ពី​បក្សពួក​របស់គេ​ចំនួន​៣​នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​ពេល​ធ្វើ​សកម្ម​ភាព​កាលពី​យប់​កើតហេតុ​ ​​១​-ឈ្មោះ​ចំរើន ម៉ាច​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ ​២-​ឈ្មោះ​តិ បូ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​អ​ង្រេ
ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​ និង​៣​-ឈ្មោះ​ឡេ​ង ណេ​ត​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។

លោក​បាន​បញ្ជា​ក់ថា​ បន្ទាប់​ពី​បាន​ទទួល​ចម្លើយពីមុខសញ្ញា​ក្រុម​ចោរ​រួច​សមត្ថកិច្ចបាន​ឈានទៅ​​ចាប់ជន​ស​ង្ស័យ៣​នាក់​ទៀត​នាំ​ខ្លួន​មក​សាកសួរ​​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕