ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្តល់​ឥណទាន​១២០​លាន​ដុល្លារ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ថាមពល​រវាង​បង់​ក្លា​ដែ​ស និង​ឥណ្ឌា

8 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ឥណទាន​ចំនួន​១២០​លាន​ដុល្លារ​សម្រាប់​បង្កើន​សមត្ថភាព​ផ្ទេរ​ចរន្តអគ្គិសនី​ឆ្លងកាត់​ព្រំដែន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ឥណទាន​ចំនួន​១២០​លាន​ដុល្លារ​សម្រាប់​បង្កើន​សមត្ថភាព​ផ្ទេរ​ចរន្តអគ្គិសនី​ឆ្លងកាត់​ព្រំដែន ដែល​ត​ភ្ជាប់​រវាង​បង់​ក្លា​ដែ​ស និង​ឥណ្ឌា ។

លោក Mohammad Mejbahuddin លេខាធិការ​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​សេដ្ឋកិច្ច​បង់​ក្លា​ដែ​ស និង​លោក Kazuhiko Higuchi ប្រធាន​ធនាគារ ADB ប្រចាំ​បង់​ក្លា​ដែ​ស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​ដា​កា ។

គម្រោង​ត​ភ្ជាប់​ខ្សែបណ្តាញ​អគ្គិសនី​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្រោម​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​អនុ​តំបន់​អាស៊ី​ខាងត្បូង (SASEC) ដើម្បី​ផ្សព្វផ្សាយ​នូវ​ភាព​រីក​ចម្រើន​រុងរឿង និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​កាលានុវត្តភាព​សេដ្ឋកិច្ច តាម​រយៈ​ការ​ពង្រឹង​នូវ​កា​រត​ភ្ជាប់​ពាណិជ្ជកម្ម ថាមពល និង​បណ្តាញ​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន ។ សមាជិក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួម​មាន បង់​ក្លា​ដែ​ស បូ​តង់ ឥណ្ឌា ម៉ា​ល់​ឌី​វ នេ​ប៉ា​ល់ និង​ស្រី​លង្ការ ។

ជាមួយនឹង​ជំនួយ​ឥណទាន​របស់ ADB រដ្ឋាភិបាល​សាមី​នឹង​ផ្តល់​ហិរញ្ញវត្ថុ​ប្រមាណ​ជា​៦៣,២​លាន​ដុល្លារ​ផង​ដែរ ហើយ​គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០១៨ ។

ស្ថាប័ន​អ្នក​ផ្តល់​កម្ចី​មូលដ្ឋាន​ក្រុង​ម៉ានីល​បាន​បង្ហើប​ក្នុង​សេចក្តីថ្លែងការណ៍​ថា ឥណទាន​របស់ ADB ដែល​ផ្តល់​ឲ្យ​បង់​ក្លា​ដែ​ស​នោះ​បាន​អនុម័ត​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​អាច​បង្កើន​សមត្ថភាព​ត​ភ្ជាប់​បណ្តាញ​ខ្សែ​អគ្គិសនី​ដែល​មាន​ស្រាប់ ក្នុង​នោះ​បាន​ត​ភ្ជាប់​បណ្តាញ​ថាមពល​នៅ​ភាគ​ខាងលិច​បង់​ក្លា​ដែ​ស និង​តំបន់ Bheramara ព្រមទាំង​ភាគ​ខាងកើត​ឥណ្ឌា ក្នុង​តំបន់ Bharampur ផង​ដែរ ៕