ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំប្រកាន់ជំហរបន្តបិទសាលារៀនសាធារណៈ និងឯកជន ព្រោះព្រឹត្តិការណ៍ផ្ទុះកូវីដថ្ងៃ២០ កុម្ភៈមិនទាន់ចប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មានការ​ស្នើ​សុំ​ពី​វិស័យ​ឯកជន​ក្នុង​ការ​បើក​ដំណើរការ​សាលារៀន​ឯកជន​យ៉ាងណា​ក្តី ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​នៅ​តែ​បន្ត​បិទ​សាលារៀន ទាំង​សាធារណៈ និង​ឯកជន​បន្ត​ទៀត ដោយសារ​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ថ្ងៃ​២០…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មានការ​ស្នើ​សុំ​ពី​វិស័យ​ឯកជន​ក្នុង​ការ​បើក​ដំណើរការ​សាលារៀន​ឯកជន​យ៉ាងណា​ក្តី ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​នៅ​តែ​បន្ត​បិទ​សាលារៀន ទាំង​សាធារណៈ និង​ឯកជន​បន្ត​ទៀត ដោយសារ​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ថ្ងៃ​២០ កុម្ភៈ​មិន​ទាន់​ចប់​នៅឡើយ ។

លោក រស់ សុ​វាចា អ្នក​នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ឲ្យ​ដឹង​នៅ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​ថា ក្រសួង​អប់រំ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ណ៍​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន ជា​ពិសេស​មាតាបិតា សិស្ស​-​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​អ្នក​សិក្សា​មុន និង​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ។

លោក​បញ្ជាក់​ថា ៖« ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូ​ទាំង​ប្រទេស​ដោយ​បន្ត​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

ចំពោះ​មុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​បុគ្គលិក​អប់រំ មាតាបិតា សិស្ស​-​និស្សិត បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​»​។ លោក​បន្ត​ថា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បន្ត​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​អន​ឡាញ​ស្រប​តាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​រួច​ហើយ នូវ​សេចក្តីណែនាំ​ស្ដី​ពី​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ និ​ច​សម្រាប់​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២០-២០២១ ។

លោក​បន្ថែម​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចេញ​សេចក្តីណែនាំ​ស្ដី​ពី​ការ​បង្រៀន ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ឆ្នាំ​សិក្សា ២០២០-២០២១ ។ ដោយ​បន្ត​អនុវត្តន៍​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្រសួង​អប់រំ យុវជន និង​កីឡា លើកទឹកចិត្ត​អ្នក​ផ្តល់​សេវា​អប់រំ​ឯកជន អ្នក​ទទួល​សេវា​អប់រំ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​បន្ត​ពិភាក្សា​គ្នា ចរចារ​គ្នា រក​ដំណោះស្រាយ​សម​ស្រប ប្រកបដោយ​ការ​យោគយល់​គ្នា​កម្រិត​ខ្ពស់ និង​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ទាំងអស់​គ្នា​សុទ្ធតែ​ទទួលផល​ពី​កូ​វី​ដ​-១៩ ។

ទន្ទឹម​នឹង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា គោរព​អនុវត្ត​តាម​គោលការណ៍​នានា របស់​រាជ​ដ្ឋា​ភិ​បាល ។ លោក​បណ្ឌិត​ហេង វ៉ា​ន់​ដា ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​វ៉ា​ន់​ដា កាលពី​ថ្ងៃ​ទី​១៦ មិថុនា​បាន ដាក់​សំណើ​៧​ចំណុច​ទៅ​ក្រសួង​អប់រំ​ជួយ​ដោះស្រាយ​ក្នុង​នោះ​រួម​មាន​៖ ទី​១. សំណើសុំ​បើក​សាលារៀន​ឡើង​វិញ​ដោយ​ថ្នាក់ឧត្តម​សិក្សា​និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ដូច​គ្នា​ដែល​មានការ​ទទួលខុសត្រូវ​របស់​សាលា​នីមួយ​ៗ​ជាមួយនឹង​គោរព​តាម​គោលការណ៍ ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា និង​ស្នើ​កំណត់​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​។

ទី​២. សំណើសុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​មាន​កើត​ជំងឺ​កូ​វី​ដ​១៩​ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វី​ដ​១៩ ជា​ជាង​ការ​បិទ​សាលា​ទាំងមូល​តែ​ម្ដង ។
ទី​៣.​សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​ជា​ពិសេស​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅ​តាម​បណ្ដាល​ខេត្ត​នានា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដែល​ការ​ចាក់​វ៉ាក់សាំង​នោះ​អាច​ធ្វើ​បាន​នៅ​តាម​ទីតាំង​សាលា​ផ្ទាល់​តែ​ម្ដង​។

ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការ​ប្រាក់​ពិសេស​ស្នើ​សុំ​បន្ថយ​អត្រា​ការ​ប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មាន​លទ្ធភាព​បន្ថយ​អត្រា​ការ​ប្រាក់​មក​ដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​ស្នើ​សុំ​ពន្យារពេល​នៃ​ការ​សង​ត្រឡប់​វិញ​។
ទី​៥. សំណើសុំ​ផ្អាក​ការ​បង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស និង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ​បស​ស​ជា​ធម្មតា​។
ទី​៦.​សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើ​សុំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិ​ន​ធើ​ណេ​ត​ឱ្យ​បាន​លឿន​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ល្អ​ប្រសើរ​ចំពោះ​ការ​ប្រើប្រាស់​ក្នុង​ការ​រៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​១៩​និង ទី​៧. សំណើសុំ​ព្យួរ​ការ​បង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ជុំវិញ​ដំណើរការ​របស់​គ្រឹះស្ថាន​អប់រំ​ឯកជន​នៅ​កម្ពុ​ជានា​ពេល​នេះ​ថា កំពុង​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់ ព្រោះតែ​វិបត្តិ​ហិរញ្ញវត្ថុ ។ ដូច្នេះ​ហើយ លោក​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ឆាប់​បើក​សាលារៀន​ឡើង​វិញ​។

លោក​ថា បើសិន​ក្រសួង​អប់រំ​មិន​បើក​សាលារៀន​ឡើង​វិញ​ទេ គឺ​គ្រឹះស្ថាន​អប់រំ​ឯកជន​ត្រូវ​បង្ខំ​ចិ ត្ត​កាត់​ជម្រុះ​បុគ្គលិក​ចេញ​ហើយ ព្រោះ​លែង​មាន​ប្រាក់ខែ​សម្រាប់​បើក​ឱ្យ​ទៀត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ