ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​វាចា​នឹង​ថ្លែង​! ឪពុក​បង្កើត​មិន​លើកលែង​សូ​ម្បី​តែ​កូនស្រី​ខ្លួនឯង​ទើប​អាយុ​៨​ឆ្នាំ​ប៉ុណ្ណោះ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ជនសង្ស័យ​ដែល​ត្រូវជា​ឪពុក​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ពេល​ព្យាយាម​គេចខ្លួន បន្ទាប់​ពី​ចាប់​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ដែល​ត្រូវជា​ឪពុក​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ពេល​ព្យាយាម​គេចខ្លួន បន្ទាប់​ពី​ចាប់​រំ​លោ​.​ភ​កូនស្រី​បង្កើត​កាលពីមុន​ពេល​ចាប់ខ្លួន​២​ថ្ងៃ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​រំ​លោ​.​ភ​កូនស្រី​បង្កើត​អាយុ​៨​ឆ្នាំ​ខាងលើ​នេះ មានឈ្មោះ សេង ចាន់​ធី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ​កណ្ដាល ឃុំ​ខ្នារ​ឆ្មារ ស្រុក​សាមគ្គី​មាន​ជ័យ ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ សេង ចាន់​ធី បាន​ចាប់​រំ​លោ​.​ភ​កូនស្រី​បង្កើត​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​ធ្វើការ​ស្រាវជ្រាវ និង​ដាក់​កម្លាំង​ពួនស្ទាក់​ឃ្លាំមើល​គ្រប់​គោលដៅ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​រូប​នេះ​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា រួច​ក៏​បាន​ចាប់ខ្លួន និង​នាំ​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​។

នៅ​ចំពោះ​សុវត្ថិ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​ក៏​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​កូនស្រី​បង្កើត​ខ្លួនឯង​ពិតប្រាកដ​មែន ។

គួរ​បញ្ជាក់​ថា ព័ត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កូនស្រី​រង​គ្រោះ​ខាងលើ កំពុង​តែ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​ក៏​អាច​នឹង​ត្រូវ​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​រូប​នេះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ