ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​១​កន្លែង​ទៀត កំពុង​គរ​ចោល​នៅ​លើ​ផ្លូវ​អន្តរជាតិ​ចេញ​-​ចូល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គំនរ​សំរាម​មួយ​កន្លែង​ទៀត ត្រូវ​គេ​មើលឃើញ​ថា ខាងក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី ​មិនចុះមក​​ប្រមូល​ចេញ​នោះ​​ទេ រហូត​មក​ដល់​វេលា​ម៉ោង​០៩ និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ជាប់​របង​ខាងលិច​មណ្ឌល​សុខភាព​ទឹក​ថ្លា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹងថា មហា​វិថី​ខាងលើ គឺ​តែ​ង​តែ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ទៅ​មក ជាក់ស្តែង​គឺ​មាននាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ បាន​​ចុះ​​មក​ទស្សនកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​ឆ្លងកាត់​មហា​វិថី​​​ខាងលើ​ផង​ដែរ តើ​គំនរ​សំរាម​នោះ គរ​ទុក​សំរាម​ទទួល​​ស្វាគមន៍ ឬ​យ៉ាងណា? ល្មមក្រុមហ៊ុន​ប្រមូល​សំរាម​​ចុះ​មក​អន្តរាគមន៍​ហើយ ។